(កណ្ដាល)៖ លោក ណុប រត្ននិមល អនុប្រធានទី១ គណៈពង្រឹងស្រុក និងជាប្រធានក្រុមការងារគណៈពង្រឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តំណាងនាយឧត្តមសេនីយកិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ប្រធានគណៈពង្រឹងស្រុកអមដំណើរដោយ លោក បូរ ណារ៉េត ប្រធានគណបក្សស្រុក លោក ណុប រតនៈ អនុប្រធានគណពង្រឹងស្រុក និងជាប្រធានប្រតបត្តិយុវជន (ខ4) នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងបេក្ខជនត្រៀមប្រឡងថ្នាក់ទី១២ ជិត៥០០នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ការចុះជួបសំណេះសំណាលនេះ មានការចូលរួមពីសំណាក់ក្រុមការងារយុវជនគណៈពង្រឹងស្រុក, ក្រុមយុវជនខ៤ ស្រុក, ថ្នាក់ដឹកនាំវិទ្យាល័យទាំង៣ លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី ១២ និងសិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រលងសញ្ញាមធ្យមសិក្សាទុតិភូមិ មកពីវិទ្យាល័យទាំង៣ ក្នុងស្រុក ចំនួន៤៦២នាក់ ស្រី២៤២ នាក់រួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត, វិទ្យាល័យព្រែកស្លែង, វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស សរុបវត្តមានចូលរួ ៥៦៤នាក់។
ក្នុងឱកាសនោះ លោក បូរ ណារ៉េត ប្រធានគណបក្សស្រុក បានថ្លែងចំណាប់អារម្មណ៍ និងផ្តល់បទពិសោធន៍ អនុសាសន៍ល្អៗ ដល់បេក្ខជនដែលជាបេក្ខជន ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីកិត្តិយសសាលា ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ និងជម្រុញឲ្យសិស្សានុសិស្ស ដែលគ្រប់អាយុឲ្យធ្វើអត្តសញ្ញាណបណ្ណ និងចុះឈ្មោះនៅពេលខាងមុខ។
លោក ណុប រតនៈ អនុប្រធានគណៈពង្រឹងស្រុក និងជាប្រធានប្រតិបត្តិក្រុមយុវជន (ខ៤) បានផ្តល់បទពិសោធន៍ការសិក្សា និងជម្រុញលើកទឹកចិត្ត ដល់សិស្សានុសិស្សជាបេក្ខជនទាំងអស់គ្នាឲ្យប្រលងជាប់ទាំងអស់គ្នា។
លោក ណុប រត្ន័និមល បានសំណេះសំណាល ដោយលើកទឹកចិត្តដល់សិស្សានុសិស្ស យកចិត្តទុកដាក់លើការសិក្សា ដើម្បីអនាគតផ្ទាល់ខ្លួន កិត្តិយសសាលាពិសេសក្រុមគ្រួសារ។
លោក ណុប រត្ន័និមល ក៏បានឧបត្ថម្ភរួមមាន ទី១៖ សិស្សចំណាត់ថ្នាក់លេខ១ថវិកា៥០ម៉ឺនរៀល, ទី២៖ សិស្សចំណាត់ថ្នាក់លេខ២ថវិកា៤០ម៉ឺនរៀល, ទី៣៖ សិស្សចំណាត់ថ្នាក់ លេខ៣ថវិកា៣០ម៉ឺនរៀល, ទី៤៖ សិស្សចំណាត់ថ្នាក់លេខ៤ថវិកា២០ម៉ឺនរៀល, ទី៥៖ សិស្សចំណាត់ថ្នាក់លេខ៥ថវិកា១០ម៉ឺនរៀល, ទី៦៖ ឧបត្ថម្ភកញ្ញា ប៊ួយ ម៉េងជូ អតីតនិទ្ទេស A ឆ្នាំ២០១៦ ថវិកា៤០ម៉ឺនរៀល, ទី៧៖ ឧបត្ថម្ភលោកប្រធានការិយាល័យអប់រំ ស្រុកថវិកា១០ម៉ឺនរៀល, ទី៨៖ ថ្នាក់ដឹកនាំវិទ្យាល័យទាំង៣ចំនួន១០នាក់ ក្នុងម្នាក់៥ម៉ឺនរៀល, ទី៩៖ លោកគ្រូ អ្នកគ្រូ ៦២នាក់ ក្នុងម្នាក់៣ម៉ឺនរៀល, ទី១០៖ សិស្សានុសិស្សចូលរួម៤៥៧នាក់ ក្នុងម្នាក់១ម៉ឺនរៀល, ទី១១៖ ទឹកបរិសុទ្ធថវិកា៣១២,០០០រៀល, ទី១២៖ កៅអីថវិកា៥៥ម៉ឺនរៀល, ទី១៣៖ គ្រឿងសំលេង២០ម៉ឺនរៀល សរុបថវិកាចំណាយ៩,៩៩២,០០០រៀល៕