(សៀមរាប)៖ អង្គការស្នាមញញឹមកម្ពុជា រួមជាមួយគ្រូពេទ្យឯកទេស វះកាត់ អង្គការ Smile Asia និងFuture Smile China សហការជាមួយនិងមន្ទីរសុខាភិបាលខេត្ដសៀមរាប វះកាត់ឆែបមាត់ និងឆែបក្រអូម ជូនប្រជាពលរដ្ឋ ដោយឥតថ្លៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែសីហាខាងមុខនេះ ។
សម្រាប់ការពិនិត្យ និងចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ដែលប្រារព្ធធ្វើឡើង នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមបរាប ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ២១១ ៤០៤/០១២ ៦៥៥ ៧៨៦/ ០៩៦ ៨៤៦៦ ៩៩១/ ០៩៧ ៣០២៦១ ៦២ ៕