(ភ្នំពេញ)៖ អ្នកឯកទេសកុមារ លោកស្រីវេជ្ជបណ្ឌិត Teaw Kunthea Rothna មកពីមន្ទីរពេទ្យពហុព្យាបាល និងសម្ភព សុខ លាភ មេត្រី បានថ្លែងបញ្ជាក់ថា ក្មេងដែលបានគេងនៅពេលថ្ងៃយ៉ាងតិច១ម៉ោង នឹងមានសុខភាពល្អ បញ្ញាឆ្លាតវៃ ជាងគេងដែលមិនបានគេងពេលថ្ងៃសោះ។
ការលើកឡើងរបស់លោកស្រី ធ្វើឡើងក្នុងសិក្ខាសាលា «វិធីសាស្រ្ដក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ» ដែលរៀបចំឡើងដោយក្រុមហ៊ុន Babi Mild នៅថ្ងៃទី១២ ខែសីហានេះ។
ការរៀបចំកម្មវិធី «វិធីសាស្រ្តក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ» នេះធ្វើឡើង ក្នុងគោលបំណងស្វែងរកពីវិធីសាស្រ្ត ដ៏ល្អបំផុតដែល មាតាបិតាអាចជួយបង្ហាញផ្លូវ ឲ្យបុត្រធីតារបស់ពួកគាត់ មានភាពជោគជ័យក្នុងជីវិត ព្រោះមានរឿងជាច្រើនដែលមាតាបិតាអាចធ្វើបាន ដើម្បីចិញ្ចឹមបីបាច់បុត្រធីតាពួកគាត់ឲ្យឆាប់ធំធាត់ ប្រកបដោយសុខភាពល្អ ដោយធម្មជាតិ និងសុវត្តិភាព ឆ្លាតវៃ រឹងមាំ។
លោកស្រីវេជ្ជបណ្ឌិត Teaw Kunthea Rothna បានថ្លែងឲ្យដឹងថា «សម្រាប់ក្មេងដែលបានគេងសម្រាកពេលថ្ងៃ ពិតជាមានសារៈសំខាន់ណាស់ ព្រោះថាការគេងភាគច្រើន គឺពេលយប់ តែក្មេងត្រូវការគេងពេលថ្ងៃបន្ថែមទៀត...ប្រសិនបើយើងឲ្យក្មេងសម្រាកក្នុងរយៈពេល១ម៉ោង ឬ១ម៉ោងកន្លះ នឹងធ្វើឲ្យកុមារ រីកលូតលាស់ខួរក្បាលបានល្អ បញ្ញាភ្លឺថ្លា ញាំអាហារបានល្អច្រើនជាងក្មេងដែលមិនបានគេងពេលថ្ងៃ»។
ក្នុងនោះលោកស្រីវេជ្ជបណ្ឌិត បានជំរុញឲ្យមាតាទាំងឡាយបំបៅកូន ដោយទឹកដោះខ្លួនឯងផ្ទាល់ ជៀសជាងបៅទឹកដោះផ្សេងៗ ព្រោះថាកុមារដែលទើបនឹងកើតមានក្រពះ តូចខ្លាំងណាស់ គឺប៉ុនតែគ្រប់សណ្ដែកប៉ុណ្ណោះ មួយវិញទៀតត្រូវរៀបចំកន្លែងឲ្យក្មេងគេងបានគ្រប់គ្រាន់ ដោយមើលទៅលើបរិយាកាស ទីកន្លែង និងសុខភាពរបស់កូនៗ ដូចជាត្រូវងូតទឹក, លាបម្សៅ ដើម្បីធ្វើយ៉ាងណាឲ្យកូនៗមានផាសុខភាពក្នុងការគេង និងធ្វើយ៉ាងណាឲ្យកុមារគេងឲ្យបានច្រើនបំផុត ព្រោះក្មេងកាន់តែតូច គេងកាន់តែច្រើន។
សូមបញ្ជាក់ថា ផលិតផល Babi Mild ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំបែបធម្មជាតិ ដែលអាចជួយផ្ដល់ភាពទន់ល្មើយដល់កុមារ។ រូបមន្ដដ៏ល្អរបស់ Babi Mild នេះបានផ្ដល់ឲ្យអ្នកម្ដាយ និងទារកទទួលបានអារម្មណ៍ធូរស្រាល និងបានបង្ហាញថា ទារកមានអារម្មណ៍ល្អរីករាយ៕