(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, , លោក ហួន លីហួ, លោក ឥន្ទ វុត្ថា រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ទុកពេល៦ថ្ងៃទៀត ឲ្យឡាវដកទ័ពឈ្លានពានចេញឲ្យផុតពីដីខ្មែរក្នុងខេត្តស្ទឺងត្រែង ដោយគ្មានលក្ខខណ្ឌ

២៖ អ្នកនាំពាក្យការពារជាតិ៖ កងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខជាមួយភាគីឡាវ ដោយរង់ចាំតែបទបញ្ជាប៉ុណ្ណោះ

៣៖ នៅថ្ងៃស្អែកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសឡាវ ដើម្បីប្រាប់ឱ្យនាយករដ្ឋមន្រ្តីឡាវ ដកទ័ពចេញពីព្រំដែនរបស់កម្ពុជា

៤៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយរូបថត Selfies ជាមួយនាយករដ្ឋមន្ត្រីជប៉ុន តាំងពីជាង២ឆ្នាំមុន និងបញ្ជាក់ថា មិត្តភាពរបស់សម្តេច និងលោក អាបេ រួមគ្នាកសាងជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន

៥៖ សាលាឧទ្ធរណ៍​ តម្កល់សាលក្រម ដែលសម្រេចឱ្យ ​លោក​ សម​ រង្ស៊ី​ ជាប់គុក ១ឆ្នាំ៨ខែ ករណីចោទប្រកាន់​រាជរដ្ឋាភិបាល​ សម្លាប់​បណ្ឌិត​ កែម​ ឡី​

៦៖ ជនដៃដល់២នាក់ដែលរំលោភសម្លាប់ បុគ្គលិកកាស៊ីណូ «Good Luck» ក្នុងក្រុងបាវិត
ត្រូវតុលាការចេញដីកាសម្រេចឃុំខ្លួនហើយនៅថ្ងៃនេះ

៧៖ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ!

៨៖ ចាប់ផ្តើមបន្តទៀតហើយយុទ្ធនាការលើកទី១១, លោក ពេជ្រ ស្រស់ សម្តែងការរីករាយចំពោះយុទ្ធនាការរៃអង្គាសថវិកា ជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី

* ព័ត៌មានអន្តរជាតិ (World News)

១៖ លោក ដូណាល់ ត្រាំ ថ្លែងអរគុណដល់ ពូទីន «ដែលបានបណ្តេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ​ចេញពីទីក្រុងម៉ូស្គូ ព្រោះវានឹងជួយសន្សំការចំណាយប្រាក់ខែអាមេរិក» ​

២៖ កាសែតរដ្ឋចិនចេញផ្សាយថា «ចិនគួរតែឈរនៅអព្យាក្រឹត ក្នុងករណីកូរ៉េខាងជើងបាញ់អាមេរិកមុន ហើយផ្ទុះជាសង្គ្រាមឡើង»

៣៖ អូស្ត្រាលីប្រកាសថា «បើសង្គ្រាម​ជាមួយកូរ៉េខាងជើង​ផ្ទុះឡើង យើងនឹងជួយ​អាមេរិកដោយ​ឥតលក្ខខណ្ឌ» ៕