(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោក ព្រុំ វណ្ណះ អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្ត រួមនិងមន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្ម ស្រុកសំរោងទង បានបង្ហាញនូវម៉ាស៊ីស្ទូងស្រូវទំនើប ដើម្បីឲ្យប្រជាកសិករស្វែងយល់ពីការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ម៉ាស៊ីនទំនើប ជំនាន់ថ្មីនេះជូនប្រជាកសិករចំនួនពីរឃុំ គឺឃុំវល្លស និងឃុំព្នាយ ក្នុងស្រុកសំរោងទងជាង១០០នាក់។
តាមរបាយការណ៍របស់តំណាងក្រុមហ៊ុន BRM AGRO ដែលធ្វើសហការជាមួយមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ម៉ាស៊ីនដែលបាននាំ យកមកបង្ហាញថ្ងៃនេះ បានផ្តល់ផលប្រយោជន៍ដល់បងប្អូន ប្រជាកសិករយ៉ាងងាយស្រួល និងលឿនហើយម៉ាស៊ីនេះ ប្រើបានពេលដំណើរដាំ ម្តងបាន២ជួរ និងមានចន្លោះជួរគម្លាតពីគ្នា២៥សង់ទីម៉ែត្រ ចំពោះចន្លោះពីដើមស្រូវរបស់យើង ទៅតាមតម្រូវការចាំបាច់របស់ដីភាពងាយស្រួល មួយទៀតទម្ងន់ម៉ាស៊ីស្រាលត្រឹម១៨គីឡូក្រាម និងស្ទួងបាន៥០០ម៉ែត្រការ៉េ មួយម៉ោងមានតម្លៃសមរម្យសម្រាប់ប្រជាកសិករទិញយក ទៅប្រើប្រាស់តាមគ្រួសារ និងមិនសូវចំណាយប្រើកម្លាំងខ្លាំងទេ។
លោក យឹម ណន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយសារតែប្រទេសជាតិមានការរីកចម្រើនខាងវិស័យកសិកម្ម ក៏បានរីកចម្រើនសម្រាប់ជំនួស កម្លាំងមនុស្សហើយថ្ងៃនេះ កសិករទទួលបានម៉ាស៊ីនស្ទួងស្រូវទំនើប ដែលអាចជួយកសិករបានចំណេញ៥ដង នៃកម្លាំងមនុស្ស។ ម៉ាស៊ីនេះមិនចំណាយប្រេងសាំង ឬវត្ថុធាតុដើមច្រើនទេដោយទិញម្តងអាចប្រើបានច្រើនឆ្នាំ និងមានតម្លៃសមរម្យ អាចកាត់បន្ថយកម្លាំងពលកម្មស្មើ៥ដង នៃចំនួនមនុស្ស។
លោក ព្រុំ វណ្ណះ បានបន្តថា កសិករក្នុងខេត្តកំពង់ស្ពឺ មានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃហើយ ផ្នែកកសិកម្មមានការថយចុះបន្តិចដោយសារតែយើង មានការរីកចម្រើន វិស័យឧស្សាហ៍កម្ម បានទាញកម្លាំងពលកម្មយ៉ាងច្រើន ពីបងប្អូនប្រជាពលរដ្ឋដូច្នេះកម្លាំងបង្ករបង្កើនផល មានការបាត់បង់ខ្លះ ចឹងយើងទាមទាចាំបាច់នៅឧបករណ៍ ស្វ័យប្រវត្តិដើម្បីជួយជំនួសកម្លាំងពលកម្ម។ ដោយឡែកតម្រូវការបែបនេះហើយ ទើបមន្ទីរកសិកម្មនាំមកនៅម៉ាស៊ីនទំនើប ដែលប្រើពលកម្មតែម្នាក់ ប៉ុណ្ណោះស្មើ និងពលកម្មមនុស្សរហូត៥នាក់ ដូច្នេះការចំណាយរបស់កសិករតែម្តង បានរហូតដោយមិនចំណាយបន្ថែមនោះទេ។
លោកអភិបាលរង បានបញ្ជាក់ថា ម៉ាស៊ីរបស់ក្រុមហ៊ុន BRM AGRO នេះសង្ឃឹមថាវានឹងបានជួយសម្រួលដល់កសិករ និងតម្រូវការសមស្រប នៃទឹកដីខេត្តកំពង់ស្ពឺ យើងផ្ទាល់តែម្តងដើម្បីធានាទាំងកសិករ និងក្រុមហ៊ុនតម្រូវការចាំបាច់នោះគឺក្រុមហ៊ុនបង្រៀនកសិករ ឲ្យស្របតាមបច្ចេកវិជ្ជាបែបទំនើបនេះ៕