(ភ្នំពេញ)​៖ លោក ជ ចាន់​ស៊ា​ង ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ត្រូវបាន​ប្រកាសឲ្យចូលកាន់តំណែង​ជាអភិបាលរងខណ្ឌដង្កោ​ ជំនួស​លោក ចេង មុនី​រ៉ា ដែល​បានតែងតាំង​​ជា​អភិបាលខណ្ឌ​ច្បារអំពៅ​ កាលពី​ចុងខែ​កក្កដា ឆ្នាំ២០១៧កន្លងមកនេះ។

​ពិធី​នេះ​បាន​ធ្វើឡើង​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អភិបាលរង​រាជធានី អភិបាលខណ្ឌ​ទាំង​១២ ​រួមទាំង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត​៕