
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កម្លាំងនគរបាលស្រុកចុងកាល់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ទវៈលើកុមារី អាយុ៦ឆ្នាំ
11-08-2017 15:49
(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ទវៈកុមារីអាយុត្រឹមតែ៦ឆ្នាំ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅភូមិបន្ទាយចាស់ ឃុំចុងកាល់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីប៉ុនប៉ងរំលោភសេពសន្ទវៈ លើអនិតិជនកុមារីឈ្មោះ ហ.ស.រ អាយុ ៦ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខណៈពេលកុមារីចូលក្នុងបន្ទប់ទឹកម្នាក់ឯង ជនសង្ស័យឃើញឱកាសល្អចូលទៅចាប់រំលោភបានម្រេច។ សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ នុន យិក អាយុ៤៥ឆ្នាំ ទីលំនៅជាមួយគ្នា មុខរបរធ្វើស្រែ។
ក្រោយទទួលបណ្តឹងពីឪពុកម្តាយកុមារីរងគ្រោះ កម្លាំងនគរបាលបានចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកចុងកាល់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕