(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ស្ថានទូតកម្ពុជា កំពុងជួយសង្គ្រោះពលរដ្ឋខ្មែរ១៨នាក់ ដែលត្រូវបានអាជ្ញាធរសូម៉ាលី ចាប់ខ្លួននៅលើទូកនេសាទថៃ ពេលចូលទៅក្នុងប្រទេសសូម៉ាលី។
ក្រសួងការបរទេស បានឲ្យដឹងថា បច្ចុប្បន្នស្ថានទូត បាននិងកំពុងទំនាក់ទំនងធ្វើការងារជាមួយក្រសួងការបរទេស និងអាជ្ញាធរពាក់ព័ន្ធថៃ ព្រមទាំងអង្គការ IOM ដើម្បីធ្វើកិច្ចការងារនេះ។ ស្ថានទូតក៏ត្រៀមបញ្ចូនមន្ត្រីស្ថានទូត១នាក់ ដើម្បីចូលរួមក្នុងបេសកកម្មសង្គ្រោះពលករខ្មែរ ជាមួយនគរបាលថៃ ទៅប្រទេសសូម៉ាលី និង ប្រទេសកេនយ៉ាផងដែរ។
បើតាមក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានទូតក៏បានចេញលិខិតបើកផ្លូវ ដល់ពលករទាំង១៨នាក់ ហើយប្រគល់ជូនក្រសួងការបរទេសថៃ ជួយបញ្ចូនទៅស្ថានទូតថៃ នៅប្រទេសកេនយ៉ា ដែលនឹងជួយសម្របសម្រួលក្នុងការបញ្ចូនពលករខ្មែរ តាមជើងយន្តហោះថៃ មកប្រទេសថៃ ហើយបញ្ជូនបន្តមកកម្ពុជា នៅពេលខាងមុខផងដែរ។
សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖