(ភ្នំពេញ)៖ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភេសជ្ជៈម៉ាកល្បី ដែលមានតម្លៃធូរថ្លៃ មានគុណភាព មិនប៉ះពាល់ ដល់សុខភាព លោក Sourm Savy ហៅវីរ៉ាដេត អគ្គនាយកក្រុមហ៊ុន ឆបឆាហ៍ ត្រេឌីង ឯ.ក បានសម្រេចចិត្តទិញ Franchise ពីប្រទេសថៃ ដើម្បីបើកអាជីវកម្មនៅកម្ពុជា។ ហាងតែបៃតង ឆបឆាហ៍ ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ដែលមានទីតាំងគោលនៅសង្កាត់វត្តភ្នំ ផ្ទះលេខ៣៥ ផ្លូវ៩០ ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក Sourm Savy បានថ្លែងថា ក្រុមហ៊ុន ឆបឆាហ៍ បានដាក់លក់នូវហាងតែបៃតង តែក្រហម កាហ្វេ និងភេសជ្ជៈ នេះមានរយៈពេលជិត១ឆ្នាំ ហើយដែលក្រុមហ៊ុន ត្រេឌីង ឯ.ក បានទិញ Franchise ពីប្រទេសថៃ ដើម្បីមកវិនិយោគផ្នែក តែបៃតង តែក្រហម ការហ្វេ និងភេសជ្ជៈជំនួយកម្លាំងស្មារតីដល់អតិថិជនដែលគាំទ្រហាង តែបៃតង ឆបឆាហ៍ មិនឲ្យខកបំណងឡើយ។ ដោយសារតែហាងតែបៃតង ឆបឆានេះ មានភាពល្បីល្បាញ និងមានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា ទើបលោក Sourm Savy (វីរ៉ាដេត) សម្រេចចិត្តបើកហាងបន្ថែមទៀត។ ឆបឆាហ៍ មាននៅប្រទេស ថៃ មីយ៉ាន់ម៉ា និងឡាវ ដែលមានជាង៤០០សាខាផងដែរ។
លោក Sourm Savy បានបន្តថា ឆបឆាហ៍ មានអ្នកចូលចិត្តញុំាច្រើន ហើយតម្លៃក៏មានលក្ខណៈធូរថ្លៃ ជាងហាងតែបៃតង តែក្រហម និងកាហ្វេហ្វ្រែនផ្សេងៗ ដោយមួយកំប៉ុងត្រឹមតែ៤៥០០រៀលប៉ុណ្ណោះ គ្រប់រសជាតិ ហើយបរិមាណច្រើនទៀត (កែវវែង)។ សម្រាប់កាហ្វេ គឺមិនដូចជាបារីទេ គឺរដ្ឋាភិបាលមិនបានហាមឃាត់ មិនឲ្យលក់នោះទេ ហើយពេលញាំទៅអាចជួយបង្កើនថាមពលផងដែរ។
ក្រុមហ៊ុន ឆបឆាហ៍ ជាក្រុមហ៊ុន ដែលនាំមកនូវភេសជ្ជៈរសជាតិបែបថ្មី គឺតែបៃតង និងការហ្វេធម្មជាតិ និងភេសជ្ជៈជាច្រើនមុខទៀតចំនួន៤០រសជាតិ ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់វ័យ ជាពិសេសតម្លៃដែលធ្វើឲ្យអតិថិជនចំណាយប្រាក់តិច តែអាចទទួលបាននូភេសជ្ជៈ ដែលមានហ្វ្រែនម៉ាកល្បីផងដែរ និងមានការបញ្ចុះតម្លៃ៣០ភាគរយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ។
លោក Sourm Savy បានបន្តបន្ថែមទៀតថា នៅប្រទេសកម្ពុជាហាងតែបៃតង ឆបឆាហ៍ ចាប់ផ្តើមសម្ពោធ និងដាក់លក់ជាផ្លូវការ ដំបូងក្នុងឆ្នាំ២០១៦ រហូតមកដល់នឹងពេលនេះ ហាងតែបៃតង ឆបឆាហ៍ មាន៥សាខានៅទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួនហើយ សម្រាប់ក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុនហាងទែបៃតង ឆបឆា នឹងមានគម្រោងរហូតដល់ទៅ២០សាខាបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជនផងដែរ៕