Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យតែងតាំងមន្ដ្រីរាជការ នៃរាជបណ្ឌិត្យសភា ០៦រូប, លោក ច័ន្ទ សំណព្វ តែងតាំងជាអនុប្រធានរាជបណ្ឌិត្យសភា

10-08-2017 17:10

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ​មន្ដ្រីរាជការ នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន០៦រូប។

តាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បញ្ជាក់ថា ទី១៖ លោក ច័ន្ទ សំណព្វ ត្រូវបានតែងតាំងជាអនុប្រធានបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ, ទី២៖លោក យង់ ពៅ ជាអគ្គលេខាធិការ ឋានៈស្មើរដ្ឋលេខាធិការ, ទី៣៖លោក ជូន ច័ន្ទដារី ជាអគ្គលេខាធិការរង ឋានៈស្មើអនុរដ្ឋលេខាធិការ, ទី៤៖លោក លី សុធីរ័ត្ន ជាអគ្គលេខាធិការរង ឋានៈស្មើអនុរដ្ឋលេខាធិការ, ទី៥៖លោក សូត្រ សំណាង ជាអគ្គលេខាធិការរង ឋានៈស្មើអនុរដ្ឋលេខាធិការ និងទី៦៖លោក គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៃបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអគ្គនាយក។

សូមអានខ្លឹមសារនៃព្រះរាជក្រឹត្យនៅខាងក្រោមនេះ៖