(ភ្នំពេញ)៖ ស្ថានទូតខ្មែរ នៅប្រទេសម៉ាឡេស៊ី ទើបនឹងធ្វើអន្តរាគមន៍ជួយដល់ពលការិនីខ្មែរម្នាក់ទៀត ឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ។ ពលការិនីនេះ មានឈ្មោះ តាំ ស៊ីម៉ាស អាយុ៤០ឆ្នាំ ដែលបានធ្វើដំណើរដោយ ខុសច្បាប់តាមរយៈមេខ្យល់ ទៅធ្វើការក្នុងហាងលក់ទំនិញ នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

សូមរំលឹកថា ថ្មីៗនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានអន្តរាគមជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនី ខ្មែរចំនួន១២នាក់ ផងដែរ ដូចមានរាយនាមខាងក្រោម ដែលបានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅម៉ាឡេស៊ី ដោយខុសច្បាប់ តាមរយៈមេខ្យល់ កាលពីឆ្នាំ២០១៦ តែនៅដើមខែកក្កដា ឆ្នាំ២០១៧ បានលាក់ខ្លួននៅក្នុងព្រៃដើម្បីគេចពីប្រតិបត្តិការ ឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់របស់អាជ្ញាធរម៉ាឡេស៊ី ហើយត្រូវបានស្ថានទូតទទួលមកស្នាក់នៅក្នុងស្ថានទូត នៅថ្ងៃទី០៤ កក្កដា ២០១៧។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖