(ភ្នំពេញ)៖ នាពេលបច្ចុប្បន្នការអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន នៅកម្ពុជាកំពុងរីកលូតលាស់គួរឲ្យកត់សំគាល់ ដោយក្នុងនោះមហាជនភាគច្រើន ទទួលការប្រើប្រាស់ផលិតផល និងសំភារទំនើបៗ ក៏ដូចជាការរស់នៅប្រកប ដោយផាសុកភាពផងដែរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ថែមរបស់មហាជននេះ ផ្ទះវីឡាកូនកាត់២ប្រភេទ ដែលនឹងលេចរូបរាងឡើង នៅក្នុងផ្នែកមួយនៃផ្ទៃដីជាង១៤០ហិកតា ស្ថិតសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A ជិតៗនេះ។
1. ផ្ទះវីឡាកូនកាត់សាគូរ៉ា (SAKURA)៖ ជាប្រភេទផ្ទះដែលរចនាម៉ូត រំលេចដោយពណ៌ស លាយពណ៌ផ្កាឈូក ប្រៀបដូចផ្កាម្យ៉ាងឈ្មោះសាគូរ៉ា។ វាមាន ទំហំដី8mX16m រហូតដល់11mX16m មានកំពស់2ជាន់ EoនិងE1 ជាមួយបន្ទប់គេង3 បន្ទប់ទឹក3 បន្ទប់ទទួលភ្ញៀវ1 និងផ្ទះបាយទទួលទានអាហារ1 ជាមួយចំណតរថយន្ត 2គ្រឿងផងដែរ។ ទាំងនេះ ពិតជាសាកសមបំផុតសំរាប់ការរស់នៅរបស់ក្រុមគ្រួសារមានសមាជិក 3 ទៅ 4នាក់។
2. ផ្ទះវីឡាកូនកាត់រ័ត្ថិកា (ROTHECA)៖ ក្រឡេកមើលវីឡាកូនកាត់រ័ត្ថិកាវិញម្តង ជាប្រភេទផ្ទះមានរចនាបទម៉ូត ជាមួយពណ៌មាស លាយពណ៌ផ្ទៃមេឃ ប្រៀបដូចផ្កាម្យ៉ាងឈ្មោះរ័ត្ថិការ។ វាមានទំហំផ្ទៃដី8mX16m រហូតដល់ 9mX16m មានកំពស់ 2ជាន់ EoនិងE1 បន្ទប់គេង3 បន្ទប់ទឹក3 ជាមួយបន្ទប់ទទួលភ្ញៀវ1 និងផ្ទះបាយទទួលទានអាហារ1 ជាមួយចំណតរថយន្ត 2គ្រឿងផងដែរនោះ។ ដោយវាភាពស្រដៀងគ្នាទៅនឹងវីឡាសាគូរ៉ាផងដែរ។ មិនតែប៉ុណ្ណោះ លោកអ្នកនឹងមិននឹកស្មានថា ផ្ទះវីឡានេះ មានតំលៃធូរថ្លៃជាងគេ ក្នុងចំនោមប្រភេទផ្ទះផ្សេងៗក្នុងគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ទៀតផង។
ការបង់ប្រាក់ពិតជាពិសេសណាស់!!! ដូច្នេះលោកអ្នក ចង់ដឹង ចង់ឃើញផ្ទាល់ ទាល់តែមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែម នៅការិយាល័យលក់ផ្ទាល់ នៅបណ្តោយផ្លូវជាតិ 6A ត្រឹមចំងាយ៧គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ទូរស័ព្ទទំនាក់ទំនង៖ 085 999 809. #OrkideVilla #TheBotanicCity
Urban of Living in a Botanic Garden…!