Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំណាងអស់ទាស់! ស្ដ្រីម្នាក់ ចំណាយតែលុយ២ពាន់រៀល តែឈ្នះមកវិញរហូតដល់ទៅ ៥,៥០០ដុល្លារ ក្នុងពេលមួយពព្រិចភ្នែក

10-08-2017 15:10

(ភ្នំពេញ)៖ ឆ្នោតកោស១សន្លឹកដែលមានតម្លៃ ២,០០០រៀល របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ធ្វើឲ្យស្រ្តីមានសំណាងម្នាក់ ទទួលបានប្រាក់៥,៥០០ដុល្លារ ក្នុងពេលមួយពព្រិចភ្នែក ។

នេះ គឺជាភាពអច្ឆរិយៈមួយ ដែលភាពអច្ឆរិយៈ កាន់តែធំនោះ គឺ វាអាចប្រែក្លាយទឹកប្រាក់ ២,០០០រៀល ក្នុងដៃអ្នកឲ្យទៅជាលុយរាប់ម៉ឺនដុល្លារ ។

គួររម្លឹកថា ក្រៅពីការធ្វើអាជីវកម្មឆ្នោត ក្រុមហ៊ុនឆ្នោតកីឡាជាតិ ក៏ធ្វើការងារសប្បុរសធម៌ និងប្រយោជន៍សាធារណៈផងដែរ ពីព្រោះក្រុមហ៊ុនឆ្នោតមួយនេះ គឺបង្កើតឡើង ដើម្បីកីឡា និងប្រយោជន៍សាធារណៈ។

តាំងពីចាប់ផ្តើមអាជីវកម្ម ក្រុមហ៊ុននេះបានចំណាយកម្លាំង និងធនធានជាច្រើន ដល់កិច្ចអភិវឌ្ឍន៍វិស័យកីឡា គ្រប់ប្រភេទ ព្រមទាំងផ្តល់ការឧបត្ថម្ត ដល់វិស័យអប់រំ និងវប្បធម៌ ។ល។ ហើយបានទទួលការកោតសសើរជាច្រើនដងពីរាជរដ្ឋាភិបាល។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សាខាឆ្នោតថ្មីមួយទៀត របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលមានទីតាំង ស្ថិតនៅជិតផ្សារអូឡាំពិក រាជធានីភ្នំពេញ បានដាក់សម្ពោធឲ្យដំណើរការដូច្នេះ ប្រជាពលរដ្ឋ អាចមកជាវឆ្នោត របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ គ្រប់ពេលគ្រប់ទីកន្លែង ដើម្បីឲ្យកាន់តែខិតជិតក្តីសុបិន្តទិញផ្ទះល្វែងរបស់អ្នក!

មនុស្សមានជីវិតត្រូវតែមានក្តីសុបិន្ត និយាយមិនទៀង សំណាងមានពិត លុយ ២០,០០៛ ក្នុងដៃអ្នកក្លាយទៅជាលុយរាប់ម៉ឺនដុល្លារ ពេលនោះក្តីសុបិន្តជាច្រើនរបស់អ្នក វានឹងក្លាយទៅជាការពិត៕