(ភ្នំពេញ)៖ រឿងរ៉ាវដែលបង្ហាញពីក្តីស្នេហ៍ពិត ពោរពេញដោយអត្ថន័យមួយ តែងតែអាចទាក់ទាញចំណាប់ អារម្មណ៍របស់អ្នក ចាក់ដោតបេះដូងរបស់អ្នក ព្រមទាំងនាំយកអនុស្សាវរីយ៍ ដ៏មានន័យក្នុងអតីតកាលត្រឡប់មក ក្នុងការចងចាំរបស់អ្នកឡើងវិញ។ នេះជាមូលហេតុដែល Doublemint បានផលិតវីដេអូពាណិជ្ជកម្មថ្មី ដកស្រង់ចេញពីរឿងរ៉ាវស្នេហាពិត ដ៏រ៉ូមែនទិករបស់ សារ៉ា និង ចូន ហើយទទួលបានការទស្សនាជាង ២១ លាននាក់ នៅលើ YouTube និង ៨លាននាក់ នៅលើ Facebook។
សេចក្តីស្នេហាដ៏ស្រស់បំព្រង របស់ពួកគេបាន រីកដុះដាលចាប់តាំងពីការជួបគ្នា ដោយចៃដន្យ នៅវិទ្យាល័យរហូតដល់ពួកគេឈានចូលដល់វ័យកណ្ដាល។ ពួកគេទាំងពីរបានបង្ហាញដល់ពិភពលោកឲ្យបានដឹងថា ស្នេហាពិតគឺអាចជំនះរាល់ ឧបសគ្គ ដែលពួកគេប្រឈម។ ប្រវត្តិនៃរឿងរ៉ាវស្នេហាមួយនេះត្រូវបានរក្សាទុក នៅលើក្រដាស់រុំ Doublemint ដ៏ស្រស់ស្អាតពោរពេញដោយសិល្បៈ ជាសក្ខីភាពនៃក្តីស្នេហ៍ពិតរបស់ពួកគេ។
តើវាពិតជាល្អយ៉ាងណា បើសិនជាអ្នកអាចធ្វើឲ្យការចងចាំដ៏ល្អបំផុត របស់អ្នកកត់ត្រាទុកនៅក្នុង គំនូរព្រាងក្នុងក្រដាសរុំ Doublemint ដូចគ្នាទៅនឹងអ្វីដែល ចូន បានធ្វើ?
ដើម្បីនាំមកនូវក្តីសប្បាយរីករាយ និងដើម្បីបង្ហាញថាស្នេហាពិតប្រាកដ ជានៅមានលើពិភពលោកនេះ ថែមទាំងស្រស់ស្អាតពោរពេញ ដោយអត្ថន័យទៀតផងនោះ ក្រុមហ៊ុន Doublemint ខេមបូឌា ផ្តល់នូវឱកាសដល់អ្នក ដើម្បីបង្ហាញ និងអបអរពីស្នេហ៍ពិតរបស់អ្នក។ Doublemint មានបំណងចង់ឲ្យអ្នកទាំងអស់ចូលរួម និងចែករំលែកស្នេហាដ៏រ៉ូមែនទិក របស់អ្នកជាមួយ Doublemint's Lovewraps Contest ដែលចាប់ផ្តើមពីឥឡូវនេះ រហូតដល់ថ្ងៃទី ១២ខែកញ្ញា ឆ្នាំ២០១៧ ។ ដោយគ្រាន់តែចូលទៅកាន់ www.mylovewraps.com.kh ហើយចូលទៅកាន់គណនី Facebook របស់អ្នក បន្ទាប់មកបង្ហោះរូបថត៣សន្លឹក ដ៏ល្អបំផុតដែលពណ៌នាពី ពេលវេលាដ៏អស្ចារ្យ ជាមួយមនុស្សជាទីស្រឡាញ់ អាចជាគូស្នេហ៍ ក្រុមគ្រួសារ ឬ មិត្តភក្តិរបស់អ្នក ដើម្បីមានឱកាសឈ្នះរង្វាន់ជាដំណើរកម្សាន្ត សម្រាប់មនុស្សពីរនាក់ទៅកាន់កោះសង្សារ។
ការប្រកួតចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានបន្ថែមសូមចូលកាន់គេហទំព័រ www.mylovewraps.com.kh ឬ ទំព័រហ្វេសប៊ុករ «Doublemint Cambodia»។
បន្ថែមពីលើរង្វាន់ជាដំណើរកម្សាន្ត ទៅកាន់កោះសង្សារ អ្នកក៏អាចឈ្នះរង្វាន់ ប្រចាំសប្តាហ៍ដោយ ការញ៉ាំស្ករ Doublemint ឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។ ស្នេហាពិតជាអាចនាំអ្នកទៅកាន់ កន្លែងដ៏អស្ចារ្យបាន ដូច្នេះកុំភ្លេចចែករំលែករឿងរ៉ាវ ដ៏មានន័យរបស់អ្នកឥឡូវនេះ ជាមួយ #lovewraps ៕