(ភ្នំពេញ)៖ រថយន្ដហ៊ីយ៉ាន់ដាយ Tucson ២០១៨ ដែលលោកអ្នកកំពុងរង់ចាំ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយចំពោះអតិថិជន ដែលធ្វើការកក់ ចាប់ពីថ្ងៃនេះ នឹងទទួលបានតម្លៃពិសេសជាងគេ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា (ការធានារយៈពេលយូររហូតដល់៥ឆ្នាំឬ ១០ម៉ឺនគីឡូ សេវាថែទាំរថយន្ដ VVIP ឧបករណ៍ស្វែងរកទីតាំង (Google Map Navigation) ឧបករណ៍ភ្ជាប់អ៊ីធើណិតក្នុងរថយន្ដ Data 40GB កូនរថយន្ដសម្រាប់តាំងលម្អរមួយដ៏ស្រស់ស្អាត )។

រថយន្ដហ៊ីយ៉ាន់ដាយ Tucson ២០១៨ ត្រូវបានឌីហ្សាញឡើង តាមបែបទំនើបទាន់សម័យ មានបំពាក់ អេក្រង់ថាច់ស្រ្គីន ៨អ៊ីញ កៅអីអង្គុយខាងមុខអូតូ និងមានប្រព័ន្ធខ្យល់ត្រជាក់ និងកំដៅ (ទាំងខាងអ្នកបើកបរ និងអ្នករួមដំណើរ) ទ្វារក្រោយបើកដោយស្វ័យប្រវត្តិ (Smart tail gate) កាមេរ៉ាខាងក្រោយ ជាមួយសិនស័រឱយសញ្ញា ប្រព័ន្ធសុវត្ថិភាព Full Option។

ជាពិសេសរថយន្ដហ៊ីយ៉ាន់ដាយ Tucson គឺជារថយន្ដស៊េរីថ្មីដែលទទួលបានពានរង្វាន់ខាងផ្នែកសុវត្ថិភាពឆ្នាំ២០១៧ ពីវិទ្យាស្ថានធានារ៉ាប់រង សម្រាប់សុវត្ថិភាពផ្លូវហាយវ៉េនៅសហរដ្ឋអាមេរិកថែមទៀតផង។

ដោយបច្ចុប្បន្នរថយន្ត Tucson កំពុងពេញនិយមខ្លាំង ហើយក៏មានអតិថិជនជាច្រើន កំពុងរង់ចាំផងដែរ ដូច្នេះសូមទំនាក់ទំនងមកឥឡូវនេះ៖ 097 755 81 33 ដើម្បីទទួលបានតម្លៃពិសេសមុនគេ៕