(ភ្នំពេញ)៖ ពិតជាគួរឲ្យរំភើបជំនួស ខណៈដែលអតីតគ្រូបង្រៀនសាលាបឋមសិក្សា ទើបតែចូលនិវត្តន៍ម្នាក់ រស់នៅភូមិ ប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានឈ្នះរង្វាន់ឆ្នោតមហាសំណាងចំនួន ៣០លានរៀល កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដោយគ្រាន់តែចាក់ផ្សងសំណាងតែ ២០០រៀល និងកូនរបស់គាត់ចាក់ផ្សងតែ៣០០រៀល សរុបទឹកប្រាក់ ៥០០រៀល តែប៉ុណ្ណោះ។
លោក ព្រាប សាកល ប្រធានផ្នែកលក់របស់ក្រុមហ៊ុនឆ្នោត មហាសំណាង បានថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះថា ក្រុមហ៊ុនឆ្នោតមហាសំណាង ជាក្រុមហ៊ុនឆ្នោតដែលបានបណ្តាក់ទុនរួមគ្នា រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន ដែលម្ចាស់ទុនទាំងនេះ ជាលំដាប់សេដ្ឋីកំពូលៗ នៅក្នុងប្រទេសចិន ដែលយើងសហការរួមគ្នាបង្កើត ជាក្រុមហ៊ុនឆ្នោតដំបូងគេបំផុត ដែលអាចឲ្យភ្នាក់ងារលក់ឆ្នោត កត់តាមប្រព័ន្ធទូរស័ព្ទស្មាតហ្វូន ប្រភេទ IOS (iPhone និង IPad) គ្រប់ម៉ូដែល ហើយវត្តមានរបស់ក្រុមហ៊ុនឆ្នោតមហាសំណាង នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណង សំខាន់ៗរួមមានដូចជា៖
* បង្កើតការងារជូនកូនខ្មែរអោយមានប្រាក់ចំណូលសំរាប់បង្កើនជីវភាពគ្រួសារក៏ដូចជាវិភាគទានមួយក្នុងការបង្កើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
* ផ្តល់ជូននូវបទពិសោធន៍ថ្មីៗតាមបែបបច្ចេកវិជ្ជាទំនើបចុងក្រោយដែលភ្នាក់ងារលក់ឆ្នោតអាចលក់ឆ្នោតតាមរយៈស្មាតហ្វូនគ្រប់ប្រភេទស្មាតហ្វូន ទាំងប្រភេទ Android និង IOS ហើយជាពិសេសជាក្រុមហ៊ុនដំបូងគេដែលអាចអោយភ្នាក់ងារលក់ឆ្នោត អាចប្រើជាមួយទូរស័ព្ទដៃស្មាតហ្វូនប្រភេទ iPhone និង IPad បាន។
* លើកស្ទួយជីវភាពប្រជាជនកម្ពុជាតាមរយៈការឈ្នះរង្វាន់ធំៗជាមួយការផ្សងនឹងទឹកលុយបន្តិចបន្តួចដែលសល់ពីការអាប់ រឺ ក៏លុយក្រដាស ១០០រៀលដែលទុកចោលកន្លែងណាមួយ ជាពិសេសលើកស្ទួយរូបិយបណ្ណក្នុងស្រុករបស់កម្ពុជា។
* បង្កើនភាពរីករាយជូនប្រជាជនដែលនិយមចាក់ឆ្នោតកំសាន្តជាមួយឆ្នោតដែលស្របច្បាប់ក៏ដូចជាការកាត់បន្ថយនូវល្បែងហាមឃាត់ទាំងឡាយ ។
លោក ព្រាប សាកល បានបន្ថែមទៀតថា «ការឈ្នះរង្វាន់ ៣០លានរៀលថ្ងៃ នេះមិនទាន់ជារង្វាន់ធំបំផុតនោះទេ។ រង្វាន់ដែលធំបំផុត អតិថិជន អាចឈ្នះរហូតដល់ ១៥ ម៉ឺនដុល្លារ ទៅ ៣០ម៉ឺនដុល្លារអាមេរិក ឬក៏អាចលើសពីចំនួននោះ ទៅទៀតឯណោះ ហើយចំនួនទឹកប្រាក់ឈ្នះរង្វាន់ធំនេះ អាចទិញផ្ទះល្វែង ២ទៅ៣ល្វែង ហើយសល់ខ្លះ ដើម្បីមានដើមទុនរកស៊ីយ៉ាងល្អប្រសើរ។ ឱកាសឈ្នះរង្វាន់នេះ មានរាល់ថ្ងៃជាមួយឆ្នោតមហាសំណាង ដោយគ្រាន់តែសាកល្បងជាមួយទឹកលុយ ១០០រៀល ហើយបើសំណាងមិនទាន់មានក៏គ្មានបញ្ហាប៉ះពាល់ដល់ជីវភាពគ្រួសារនោះទេ ព្រោះវាគ្រាន់តែជាលុយ ១០០រៀលប៉ុណ្ណោះ»។
ចំណែកឯលោក ប៉ិច ប៉េងជុន តំណាងដេប៉ូនៅខេត្តតាកែវ របស់ក្រុមហ៊ុនឆ្នោតមហាសំណាង បានថ្លែងថា «ពិធីជួបជុំគ្នាក្នុងថ្ងៃនេះ បានជំរះនូវមន្ទិលទាំងឡាយ និងបញ្ជាក់កាន់តែច្បាស់ ពីឆ្នោតមហាសំណាង ដែលតែងតែប្រកាន់ជំហរតម្លាភាព ក្នុងការចេញឆ្នោតក៏ដូចជាការអនុវត្តន៍ ការសងប្រាក់រង្វាន់ពិតៗជូនទៅអ្នកឈ្នះ។ ថ្ងៃនេះផងដែរ បានបង្ហាញយ៉ាងច្បាស់ថា រង្វាន់ធំពិតជាមានពិតប្រាកដមែន ពីឆ្នោតមហាសំណាង»។
ដោយឡែកអ្នកមានសំណាងធំ លោក លឿង សូផាត អាយុ៦៨ឆ្នាំ បានសម្ដែងងនូវអារម្មណ៍ រំភើបឥតឧបមាជាមួយថវិកា ៣០លានរៀល ស្មើនឹង ៧,៥០០ ដុល្លារអាមេរិក ដែលខ្លួននឹកស្មានមិនដល់ថា សំណាងរបស់គាត់មកដល់លឿនយ៉ាងនេះ។ ទឹកប្រាក់ឈ្នះរង្វាន់ ៣០ លានរៀលនេះ នឹងប្រែក្លាយជីវភាពគ្រួសាររបស់គាត់ឲ្យបានធូរធាមួយកំរិត ចាប់ពីពេលនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុនឆ្នោតមហាសំណាងសូមប្រកាសរក ភ្នាក់ងារលក់ចែកចាយទូទាំង ២៥ខេត្ត/ក្រុងដែលភ្នាក់ងារលក់ទាំងអស់ ទទួលបាននូវផលប្រយោជន៍យ៉ាងច្រើន ហើយអាចលក់ដោយស្របច្បាប់ ផ្សងសំណាងដោយស្របច្បាប់។ ឆ្នោតមហាសំណាង គឺជាក្រុមហ៊ុនឆ្នោតដែលទទួលបានអាជ្ញាបណ្ណ ឆ្នោតស្របច្បាប់ ហើយមានប្រាក់តំកល់ធានា អាជីវកម្មត្រឹមត្រូវនៅធនាគារជាតិ នៃកម្ពុជា។ ដូច្នេះអតិថិជនមិនមានការព្រួយបារម្ភ ជាមួយការសងរង្វាន់ឡើយ។ ក្រុមហ៊ុនក៏សូមរំឭកដល់អ្នកផ្សងរង្វាន់ កុំភ្លេចសួររកសន្លឹកឆ្នោត ពីភ្នាក់ងារលក់ ដើម្បីទុកផ្ទៀងរង្វាន់។
បើគិតមកត្រឹម ខែសីហា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនឆ្នោតមហាសំណាង ទើបតែបានដំណើរការលក់បានត្រឹមតែ ៣ខែតែប៉ុណ្ណោះ ប៉ុន្តែមានអ្នកត្រូវរង្វាន់ធំៗ ប្រាក់លានជាច្រើននាក់។ ជាក់ស្តែងរួមមាន៖
* អ្នកឈ្នះរង្វាន់ធំទី ១ លោកស្រី កុល សុផល នៅភូមិចម្ការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ
* អ្នកឈ្នះរង្វាន់ធំទី ២ លោកស្រី ញឹក ស្រីមុំ នៅផ្សារកណ្តាល រាជធានីភ្នំពេញ
* អ្នកឈ្នះរង្វាន់ធំទី ៣ លោកស្រី កៅ ចន្ធី ភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ
* អ្នកឈ្នះរង្វាន់ធំទី ៤ លោកស្រី ចន្តា ភូមិចក ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង
* អ្នកឈ្នះរង្វាន់ធំទី ៥ លោក សុផល ក្រុងតាខ្មៅ ខេត្តកណ្តាល
* អ្នកឈ្នះរង្វាន់ធំទី ៦ លោកស្រី ហៀង ស្រីទូច នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។