(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព និងស្ថេរភាពយ៉ាងពេញលេញ និងមានជីវភាពកាន់ តែធូរធារ។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រី ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ វេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។
លោកស្រី ម៉ែន សំអន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក្នុងនាមលោកស្រី ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ទី១៖ ពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋយើង តាមមូលដ្ឋានឲ្យមានភាពពជឿជាក់ និងកក់ក្តៅជាមួយ រាជរដ្ឋាភិបាលកម្ពុជា, ទី២៖ ជំរុញធ្វើឲ្យមន្ត្រីរាជការយើងយល់ដឹងកាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែងខាងសេដ្ឋកិច្ច សន្តិសុខនៅមូលដ្ឋាន និងចុះទៅសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានស្វែងយល់ពីសមិទ្ធផល ជីវភាពរស់នៅរបស់ប្រជាជនសម្រាប់ លើកឡើងមក ដោះស្រាយថ្នាក់ជាតិ, ទី៣៖ ពន្យល់ប្រជាជនឲ្យជ្រាប ពីគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ឲ្យបានស៊ីជម្រៅ, ទី៤៖ អាចវាយបកពីការ ឃោសនាអកុសលប្រកបដោយ ពិសពុលរបស់ក្រុមប្រឆាំង ខំពន្យល់បកស្រាយចម្ងល់ និងភាពស្រពេចស្រពិលរបស់ប្រជាពលរដ្ឋយើង និងកែប្រែទស្សនៈខុសឆ្គងរបស់គាត់ និងទី៥៖ បង្កើនភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជននៅតាមមូលដ្ឋាន ព្រោះតួនាទីរបស់មន្ត្រី យើងគឺបម្រើប្រជាជន ។
លោកស្រី ម៉ែន សំអន បានបន្ថែមថា ដោយសារឆ្នាំក្រោយនេះ ជាឆ្នាំដែលយើងត្រូវបោះឆ្នោត ជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ដូច្នេះឆ្នាំនេះ គឺជាឆ្នាំដែលសំខាន់បំផុតសម្រាប់ទេសប្រហែល៥លាននាក់ មកទស្សនាកាលពីឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ លោកស្រី ក៏ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរៀងខ្លួនៗ ដើម្បីក្តាប់ឲ្យបាននូវចំណុចខ្វះខាត ដើម្បីកែលម្អ និងត្រូវបន្តជំរុញឲ្យជោគជ័យ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្ម របស់មន្ត្រីដឹកនាំទាំងស្ថាប័នបក្សនិងស្ថាប័នរដ្ឋ ដោយបន្តការអនុវត្តតាមទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល» ។
លោកស្រី ម៉ែន សំអន បានបន្ដទៀតថា ត្រូវជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់ រាល់សំណូមពរ ឫសគល់នៃបញ្ហាការប្រឈមការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល៕