(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសមួយ ស្ដីពីការរៀបចំ និងការព្រឹត្តទៅនៃអង្គភាព ច្រកចេញចូលតែមួយរាជធានី​​-ខេត្ត។

តាមប្រកាសដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងកំណត់ អំពីការរៀបចំ និងការព្រឹត្តទៅនៃអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានី-ខេត្ត ដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលនៅកន្លែងតែមួយ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ និងច្បាស់លាស់ សំដៅឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមអានខ្លឹមសារនៃសេចក្ដីប្រកាសនៅខាងក្រោមនេះ៖