(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក ប៉ា ជេដ្ឋា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន ជាមួយលទ្ធផលដ៏គាប់ប្រសើរ

២៖ បញ្ហាសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្នក្លាយជា «ស៊ុប» មួយឆ្នាំង ដែលហូបបានគ្រប់ភាគីទាំងអស់, កម្ពុជាលែងក្លាយជាចំណាប់ខ្មាំងនៃជម្លោះ

៣៖ អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យនគរបាលប៉ុស្ដិ៍ទាំងអស់ ដាច់ខាតត្រូវតែមានអ្នកចាំទ​ទួលពាក្យបណ្ដឹង របស់​ពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង

៤៖ អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងទុកពេល២សប្តាហ៍ឲ្យអភិបាលខណ្ឌទាំង១២ចុះ ពិនិត្យមើលកុងស៊ីបញ្ចាំ, បើគ្មានច្បាប់ត្រូវបិទចោលតែម្តង គ្មានវប្បធម៌អន្តរាគមន៍ឡើយ

៥៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យកម្លាំងនគរបាលទាំង១២ខណ្ឌ បង្កើនបង្ក្រាបបទល្មើសតាមមូលដ្ឋាន ជាពិសេសប្លន់ ឆក់ និងគ្រឿងញៀន

៦៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការប្រើពាក្យពេចន៍ «បាក់ធ្មេញ» «គល់ឫស្សី» ឬ «មឈូស» ដោយឥស្សរជនខ្មែរ គ្រាន់ជាការរំលឹកកុំឱ្យមានការប្រព្រឹត្តល្មើស មិនមែនបំភិតបំភ័យទេ

៧៖ រាជរដ្ឋាភិបាលបន្ថែមទឹកប្រាក់៣៨លានដុល្លារ គាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា

៨៖ យុទ្ធនាការថ្ងៃទី៩ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី នៅក្រុងកំពង់ចាម​ ត្រូវ​ពន្យាពេលមួយថ្ងៃ ក្រោយអាជ្ញាធរតម្រូវឲ្យមានការសុំច្បាប់

៩៖ ក្រសួងកសិកម្ម៖ ជំនន់ទឹកភ្លៀងប៉ះពាល់ផ្ទៃដីដំណាំស្រូវជាង១ម៉ឺនហិចតា ខូចខាតសន្ទូង និងស្រូវពង្រោះ ជាង២ពាន់ហិចតា នៅក្នុងខេត្ត៤

១០៖ កម្មករជាង៤០នាក់ ​នៅរោងចក្រ «យូ រៀន»​ ក្នុងសួនកាណាឌីយ៉ា បន្ដដួលសន្លប់ ដោយមិនទាន់ ដឹងមូលហេតុ

១១៖ តុលាការចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ប្រធានប្រតិបត្តិ CNRP ដើម្បីសាកសួរករណីហិង្សា ដោយចេតនាលើយុវជនម្នាក់ នៅខណ្ឌមានជ័យ

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត «សភាធម្មនុញ្ញថ្មី​វេណេស៊ុយអេឡា ប្រកាសខ្លួនជាស្ថាប័នកំពូលរបស់ជាតិ ដែលមានអំណាចខ្ពស់ផុតលេខ»

២៖ លោក ដូណាល់ ត្រាំ ព្រមានកូរ៉េខាងជើងថា បើមិនចង់ភ្លក្សរសជាតិភ្លើងកំហឹង ដែលពិភពលោកពុំធ្លាប់​បានឃើញពីមុនមក កុំបង្កការគំរាមកំហែងទៀតឲ្យសោះដល់អាមេរិក ខណៈកូរ៉េខាងជើងព្រមានបកវិញថា ឲ្យតែលោក គីម ជុងអ៊ុន ហើបមាត់តែបន្តិច គ្រាប់មីស៊ីលមួយគ្រាប់ នឹងហោះទៅកម្ទេចកោះ Guam ភ្លាមៗ

៣៖ «មនុស្សស្លាប់កើនដល់ ១៣នាក់ និងរបួស ១៧៥នាក់» បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិត​ធ្ងន់ ៧.០រ៉ិចទ័រ វាយប្រហារខេត្ត Sichuan ប្រទេសចិន ៕