(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្រ្កោប ផលិតផលសាប៊ូបោកសំលៀកបំពាក់ ដែលរំលោភ កម្មសិទ្ធិបញ្ញា យោងតាមពាក្យបណ្ដឹងចំនួន២ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤AB ហាក់ សៀ លក់ភេសជ្ជ:គ្រប់មុខផ្លូវ១៩៩ ក្រុម២២ ស្ថិតនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយពីត្រួតពិនិត្យ និងយោងតាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន ប្ដឹងទីតាំងខាងលើ លួចលក់ផលិតផលសាប៊ូ រំលោភកម្មសិទ្ធិបញ្ញា ដែលទីតាំងទី១ សរុបមានចំនួន៤២កេស មាន៧ម៉ាក ត្រូវកម្លាំងសមត្ថកិច្ចធ្វើការដកហូត យកទៅនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ទីតាំងទី២ឃ្លាំងលេខ៣៦ ផ្លូវ៣៨៤ ក្រុម៤១ ស្ថិតនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន មានចំនួនសាប៊ូសរុបចំនួន១៦៧កេស មាន៣ប្រភេទប្រភេទទី១ម៉ាកPAO NANO TECH ចំនួន៤៣០០ក្រាម ស្មើចំនួន១០៩កេស ទីម៉ាកPAO,4VColour ស្មើ៤០០០ក្រាម ចំនួន២៤កេសទី៣ ម៉ាកLlPoN.F ស្មើ៨០០ក្រាម មានចំនួន៣៤កេស។
ក្រោយពីធ្វើការត្រួតពិនិត្យរួច ក៏ធ្វើការដកហូតជាបណ្ដោះអាសន្ន នូវសម្ភារទាំងអស់ខាងលើ យករក្សាទុកនៅនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ថែមទាំងអញ្ជើញម្ចាស់ទីតាំងទាំង២កន្លែង មានឈ្មោះ ហ៊ីវ គាថុល ភេទស្រី អាយុ៥២ឆ្នាំទៅបំភ្លឺនៅ នាយកដ្ឋានបគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទៀតផង៕