Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ដ្រីវៀតណាម២នាក់ ពីបទ «សញ្ចារកម្ម» ក្រោយសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធបើកកន្លែងម៉ាស្សា បង្កប់សេវាបំរើផ្លូវភេទ នៅខណ្ឌចំការមន

09-08-2017 16:04

(ភ្នំពេញ)៖ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានសម្រេចចោទ ប្រកាន់ស្ដ្រីវៀតណាមចំនួន២នាក់ ពីបទ «សញ្ចារកម្ម» ពាក់ព័ន្ធការបើកកន្លែងម៉ាស្សាបង្កប់សេវាបំរើផ្លូវភេទ ហើយត្រូវបានកម្លាំង សមត្ថកិច្ចចុះបង្ក្រាប។

មន្រ្តីនគបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំនៅ តុលាការថា ស្ត្រីវៀតណាម២រូបខាងលើនេះ ទី១៖ មានឈ្នោះ ង្វៀង ធីនឿក អាយុ៤៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គង់ លីណា (ហៅធីប៊ែរ) អាយុ២៣ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១៤៖៥៥នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៥A ផ្លូវលេខ២៨០ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានរំដោះនារីបំរើផ្លូវភេទបាន៣នាក់ផងដែរ។

ក្រោយចោទប្រកាន់ ពីសំណាក់លោក ស៊ិន​ វីរៈ ជនត្រូវចោទទាំង២នាក់នេះ បានបញ្ជូនទៅដល់ដំណាក់កាលចៅក្រម ដើម្បីសម្រេចលើជោគវាសនារបស់ពួកគេ៕