(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងតម្រូវការរបស់មាតាបិតា ដែលគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែទាំ និងអប់រំកូនៗបានដិតដល់ ដោយសារតែមានភាពមមាញឹក ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងជាប់បំពេញកាតព្វកិច្ចផ្សេងៗនោះ សាលារៀនថ្មីមួយ ដែលមានឈ្មោះថា កាណាដា អនថារីយ៉ូ (Ontario Canadian School) ត្រូវបានបង្កើតឡើង ដែលផ្តល់សេវាថែទាំ និងអប់រំកុមារ ចាប់ពីអាយុ៣ខែ រហូតដល់៦ឆ្នាំ ដោយអនុវត្តតាមស្តង់ដារប្រទេសកាណាដា។
អ្នកស្រី វល័ក្ខ ដែលមានវ័យ២៦ឆ្នាំ ជាអាជីវករបោះដុំ និងលក់គ្រឿងក្រអូប នៅផ្សារទំនើបស្ទឹងមានជ័យបានលើកឡើងថា «កូនស្រីខ្ញុំមានអាយុ៧ខែហើយ តែខ្ញុំមិនទាន់ចេញលក់បានទេ ព្រោះតែជាប់មើលថែកូន។ បច្ចុប្បន្ននេះ មុខរបរ របស់ខ្ញុំពឹងផ្អែកលើប្តីតែម្នាក់ អញ្ចឹងខ្ញុំខាតប្រាក់ចំណេញច្រើនណាស់»។
អ្នកស្រីបានបន្តទៀតថា អ្នកស្រីមានការបារម្មណ៍យ៉ាងខ្លាំង ព្រោះមិនទាន់អាចរកមនុស្ស ដែលទុកចិត្តដើម្បីមើលថែទំាកូនបាន នៅពេលអ្នកស្រីចេញលក់វិញ។
ចំណែក លោក ប៉ាក់ សំណាង ដែលមានភរិយាជាជនជាតិកាណាដា និងជាបុគ្គលិករបស់ស្ថាប័នឯកជនមួយ បានឲ្យដឹងថា ភរិយារបស់លោក ទទួលបានច្បាប់មាតុភាព (ឈប់សម្រាលកូន) រយៈពេល៣ខែហើយ ឥឡូវនេះគាត់ត្រូវត្រឡប់ចូលបម្រើការងារវិញ ប៉ុន្តែគ្រួសារលោកនៅមិនទាន់រកអ្នក មើលថែកូនបាននៅឡើយទេ។
លោក បានបង្ហាញពីការលំបាក ក្នុងការស្វែងរកសេវាកម្មមើលថែទាំកូន ដែលអាចទុកចិត្តបាន។
លោកបណ្ឌិត សុខ ឧត្តរា ដែលជាអ្នកជំនាញគ្រប់គ្រងការអប់រំ ជាអ្នកស្រាវជ្រាវអនុវិស័យអប់រំកុមារតូច និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលារៀន កាណាដា អនថារីយ៉ូ បានឲ្យដឹងថា «មាតាបិតាគ្រប់រូបចង់ឃើញកូនៗរបស់ខ្លួន មានកាយសម្បទាមាំមួន មានបញ្ញាឈ្លាសវៃ និងមានឥរិយាបទល្អ ដើម្បីរស់នៅប្រកបដោយជីវភាពសមរម្យ និងមានសុភមង្គលនៅពេលអនាគត។ ប៉ុន្តែអ្នកមួយចំនួនមិនអាច សម្រេចតាមបំណងប្រាថ្នានេះទេ ពីព្រោះខ្វះលទ្ធភាពផ្តល់ការថែទាំ និងអប់រំកូនៗប្រកបដោយគុណភាពបាន»។
លោកបណ្ឌិតបានបន្ថែមទៀតថា ការថែទាំទារកក៏ដូចជាការអប់រំកុមារតូច ត្រូវអនុលោមតាមបទដ្ឋានមួយច្បាស់លាស់ និងមូលដា្ឋនរឹងមាំដោយផ្អែក លើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដែលមានពិសោធន៍គ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ។
លោកបណ្ឌិតបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សាលារៀន កាណាដា អនថារីយ៉ូ អាចផ្តល់ដំណោះស្រាយចំពោះកង្វល់ខាងលើនេះ បានយ៉ាងពិតប្រាកដ ដោយសារតែ សាលា បានជ្រើសរើសយកកម្មវិធីសិក្សាអន្តរជាតិ ពីប្រទេសកាណាដា និងកម្មវិធីជាតិពីក្រសួងអប់រំ យុវជន និងកីឡានៃកម្ពុជា។ សាលារៀន មានបេសកកម្ម ផ្តល់ជូននូវកម្មវិធីថែទាំ អប់រំទារក និងកុមារតូច ប្រកបដោយឧត្តមភាព តាមរយៈការបញ្ចូលនូវសកម្មភាពរីករាយទៅក្នុងការរៀន ការផ្តល់បរិស្ថានមួយដែលមានសុវត្ថិភាព សន្តិសុខ ការជម្រុញវិជ្ជមាន និងកុមារមជ្ឈមណ្ឌល។
ក្រៅពីកម្មវិធីសិក្សាដែលមានគុណភាព សាលាមានគ្រូបង្រៀនជាតិ អន្តរជាតិ និងគិលានុបដ្ឋាយិកា ដែលមានគុណវុឌ្ឍិ និងមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការអប់រំកុមារតូចប្រកបដោយវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់។ សាលាមានទីតំាងស្ថិតក្នុងបូរីពិភពថ្មី ដែលមានសុវត្ថិភាពពេញលេញ និងមានបំពាក់កាមេរ៉ាសុវត្តិភាពគ្រប់ទីកន្លែង ចាប់ពីច្រកចូលរហូតដល់គ្រប់បន្ទប់រៀន។ បន្ថែមលើនេះ សាលាបានដាក់ឲ្យមានឧបករណ៍លេង ដែលអាចជំនួយដល់អភិវឌ្ឍផ្នែកខួរក្បាល និងរាងកាយកុមារតូច ។ ចំណែកឯ ការរៀបចំប្រព័ន្ធពិនិត្យសុខភាពបឋម និងរបបអាហារ ទៀតសោត ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយវេជ្ជបណ្ឌិតជំនាញរបបអាហារកុមារ ដែលបទពិសោធន៍ជាង២០ឆ្នាំ ដើម្បីធានាឲ្យបាននូវ សុវត្តិភាព និង អនាម័យសម្រាប់ការរីកចំរើនផ្នែកខួរក្បាល និងរាងកាយរបស់ពួកគេផងដែរ។
គួរបញ្ជាក់ផងដែរថា សាលារៀន កាណាដា អនថារីយ៉ូ ដែលកំពុងផ្តល់សេវាថែទាំ និងអប់រំកុមារចាប់ពីអាយុ ៣ខែ រហូតដល់ ៦ឆ្នាំ នេះមានទីតាំងនៅផ្ទះវីឡាលេខ៣៤ ផ្លូវលេខ០១ នៅក្នុងបុរីពិភពថ្មី ទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ (ជាប់បុរីអ័រគីដេ និងបុរីណតប្រីត)។ សាលាចាប់ផ្តើមទទួលចុះឈ្មោះចូលរៀន និងផ្តល់ការបញ្ចុះថ្លៃពិសេសរហូតដល់៥០% សម្រាប់ឆ្នំាសិក្សារថ្មី នៅខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ៕