(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ ទទួលវិញ្ញាបនបត្រ IOSA ពី IATA (សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ) ក្រោមអធិបតីភាព រដ្ឋលេខាធិការនៃរដ្ឋ លេខាធិការដ្ឋានអាកាសចរ ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ និងលោក តឹក រ៉េត សំរេច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអកាសចរជាតិ កម្ពុជា អង្គរអ៊ែរ។
ការចុះអនុសារ: ជាមួយក្រុមហ៊ុនអាកាសចរ ធំលើពិភពលោក នឹងផ្តល់នូវសេវាកម្មដ៏ល្អមួយនេះ ជូនអតិថិជនទូទាំងប្រទេស។
ហើយកាលពីចុងខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ ក៏បានចុះអនុសារ: ៤ជាមួយ អាកាសចរនានា រួមមាន៖
*ANA :All Nippon Airways
*T'Way Airlines
*Bassaka Airlines
*LAO Airlines
គួររម្លឹកថា នៅលើសកលលោកនេះ មានក្រុមហ៊ុនអាកាសចរចំនួន៤២៥ប៉ុណ្ណោះ ដែលចុះបញ្ជី IOSA ហើយ មានតែក្រុមហ៊ុន ចំនួន ២៧៥ ប៉ុណ្ណោះ ដែលជាសមាជិក ពេញសិទ្ធ របស់IATA៕