(ភ្នំពេញ)៖ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែសីហា ត្រូវបានបិទបញ្ចប់នៅថ្ងៃទី០៩ ខែសីហា នេះហើយ ហើយសម្តេចតេជោ ក៏កំពុងដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជាវិញផងដែរ។
ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានចេញផ្សាយបង្ហាញលទ្ធផលនៃការបំពេញទស្សនកិច្ចនេះ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសជប៉ុន រយៈពេល ៤ថ្ងៃនេះ បាននាំមកនូវលទ្ធផលដ៏ល្អប្រសើរ ជាពិសេសឈានទៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
ខាងក្រោមជាលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសជប៉ុន ដែលក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃនេះ៖