(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានបន្តប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងខុសច្បាប់ ស្ថិតនៅចំណុចគីឡូ១២ ផ្លូវជាតិលេខ7A ភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ព្រមទាំងឃាត់ជនសង្ស័យចំនួន២នាក់ផងដែរ។
មន្រ្តីអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រតិបត្តិការកាលពីយប់មិញនេះ កម្លាំងក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបង្ក្រាបឈ្មួញកំពុងដឹកឈើប្រណិតគ្មានលិខិតអនុញ្ញាត ឃាត់រថយន្ត០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ មានផ្ទុកឈើប្រណិតប្រភេទឈើធ្នង់ពេញក្នុងរថយន្ត (មិនទាន់បានធ្វើការវាស់វែងនៅឡើយ)។
បើតាមមន្រ្តីអាវុធហត្ថ ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះរ៉ា រីន អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅភូមិខ្នាយក្រសាំង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ និល ណុល អាយុ២៣ឆ្នាំ មុខរបរព្រូឡានទីលំនៅភូមិខ្នាយក្រសាំង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី ដោយឡែកមេឈ្មួញនៅពីក្រោយ នៃបទល្មើសនេះកម្លាំងជំនាញកំពុង សហការជាមួយរដ្ឋបាលព្រៃឈើស្រាជ្រាវ រកអត្តសញ្ញាណ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕