(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីចំនួន៤០នាក់ បានបន្ដជួលសន្លប់ នៅក្នុងរោងចក្រ «យូ រៀន» អាគារលេខ១៥, ១៦, ១៧ ក្នុងសួនកាណាឌីយ៉ា សង្កាត់ចោមចៅ ដោយមិនដឹងមូលហេតុ។
លោកអធិការបានបញ្ជាក់ថា ដំបូងឡើងមានកម្មករ ២-៣នាក់ មានអាការៈក្អូត ចង្អោរ ហើយពេលនោះស្រាប់តែជួលសន្លប់ជាបន្ដបន្ទាប់តែម្ដង។
សូមជម្រាបថា កម្មករ-កម្មការិនីជិត១០០នាក់ ដែលធ្វើការក្នុងរោងចក្រកាត់ដេរ ក្នុងសួនកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៧នេះ ដោយមិនទាន់ដឹងមូលហេតុដូចគ្នា៕