Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់៧នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

09-08-2017 07:19

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ៤ចំនួនគ្រឿង រថយន្តតូច ២គ្រឿង និងរថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែអ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល ៨ថ្ងៃ ខែសីហា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៥ លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៣៦នាក់ របួសធ្ងន់ចំនួន៧២នាក់ និងរបួសស្រាលចំនួន៣៦នាក់៕