(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា, លោក សៀ សៀកឡេង រាយការណ៍ ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់វិនិយោគិននៅទីក្រុងតូក្យូថា គណបក្សប្រឆាំងនៅកម្ពុជា ហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា
២៖ ប្រធានសិទ្ធិមនុស្សកម្ពុជា៖ ការលើកឡើងរបស់ លោករដ្ឋមន្ត្រី វង សូត មិនមែនគំរាមកំហែងទេ តែជាការអប់រំដល់ អ្នកមិនទទួលស្គាល់លទ្ធផលបោះឆ្នោត
៣៖ នាយរដ្ឋមន្ដ្រីជប៉ុន យល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសគួរជាទីទាក់ទាញ ដែលមានយុវជនធ្វើសកម្មភាពយ៉ាងរស់រវើក»
៤៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិនិយោគជប៉ុនថា ភាពរីកចម្រើនរបស់កម្ពុជាមិនអាចខ្វះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុន
៥៖ អគ្គនាយកពន្ធដារ អះអាងថា ពិតជាបានចេញលិខិតផ្លូវការស្តីពីការកំណត់ពន្ធ ជូនម្ចាស់កាសែត Cambodia Daily នឹងទុករយៈពេល១ខែឲ្យធ្វើការតវ៉ា
៦៖ នាយករដ្ឋមន្រ្តីជប៉ុន សន្យាចំពោះមុខសម្តេចតេជោ ជួយអភិវឌ្ឍន៍កម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍តម្លៃជាង ២០០លានដុល្លារបានចុះហត្ថលេខា
៧៖ នាយករដ្ឋមន្ដ្រីជប៉ុន ផ្ញើសារអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍
៨៖ លោក សួង សុភ័ណ្ឌ នឹងទទួលបានតំណែងជា «អនុប្រធានគណបក្សអំណាចខ្មែរ» ក្រោយពេលចាកចេញពី គណបក្សសង្រ្គោះជាតិ
៩៖ ថ្ងៃនេះចេតិយរបស់សពបណ្ឌិត កែម ឡី លេចចេញរូបរាងថ្មីបណ្តើរៗទៀតហើយ ខណៈកាលពីកន្លះ ខែមុន ស្ថិតនៅកណ្តាលវាល
១០៖ ឃាតកម្មរំលោភសម្លាប់ និងប្លន់យកទ្រព្យសម្បតិ្ដពីបុគ្គលិក កាស៊ីណូ «Good Luck» នៅក្រុងបាវិត ពេលនេះកម្លាំងនគរបាល តាមចាប់ជនដៃ ដល់២នាក់បានហើយ ជាអ្នករត់តាក់ស៊ី
១១៖ ពលរដ្ឋនាំគ្នាមកសួរចៅសង្កាត់ទំនប់ទឹកមកពី គណបក្សសង្រ្គោះជាតិ រឿងលុយសន្យាឧបត្ថម្ភ១០ដុល្លារ និងលុយអភិវឌ្ឍន៍៥០ម៉ឺនដុល្លារ, ចៅសង្កាត់ឆ្លើយដោះសារថា ចាំបក្សខ្លួនឈ្នះឆ្នោតថ្នាក់ជាតិសិន
១២៖ យុទ្ធនាការថ្ងៃទី៨ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀតហើយ នៅចំណតរថយន្ដស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
១៣៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ
១៤៖ អង្ករកម្ពុជាជាង៣០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ នៅរយៈពេល៧ខែ ឆ្នាំ២០១៧
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «បញ្ជូនមីស៊ីលប្រដេញនាវាចំនួនពីរគ្រាប់ ដែលនឹងអាចមានការធ្វើតេស្តថ្មី ក្នុងពេលឆាប់ៗ»
២៖ អគ្គលេខាធិការ UN «ទើបលេចមុខអំពាវនាវយ៉ាងទទូច ឲ្យវេណេស៊ុយអេឡាបន្ធូរបន្ថយភាពតានតឹង និងចរចាគ្នាដើម្បីដោះស្រាយបញ្ហា»
៣៖ កូរ៉េខាងជើងនៅតែបន្តបាញ់តេស្តមីស៊ីលឥតញញើតដៃ ខណៈកូរ៉េខាងត្បូងពេលនេះទើបរុះរើកងទ័ព និងតែងតាំងមេបញ្ជាការយោធាថ្មី០៧រូប! ៕