(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ាន់នី បានប្រគល់រង្វាន់ម៉ូតូហុងដាស៊េរី ២០១៧ចំនួន២គ្រឿង ដល់អតិថិជនផ្ទេរប្រាក់ម្នាក់ និងដក់ប្រាក់ ម្នាក់ដែលបានឈ្នះរង្វាន់ក្នុងសប្ដាហ៍ទី១ ក្នុងកម្មវិធី «ផ្ញើភ្លាម ឈ្នះភ្លាម ឈ្នះលុយរាល់ថ្ងៃ ឈ្នះម៉ូតូរាល់សប្ដាហ៍» ពីក្រុមហ៊ុនទ្រូម៉ាន់នី។
អតិថិជនដែលឈ្នះរង្វាន់ទាំងពីររូបនេះ ក្នុងនោះមានម្នាក់មកពីខេត្តសៀមរាប ដែលជាអ្នកអតិថិជនផ្ទេរប្រាក់ និងម្នាក់ទៀតមកពីទីក្រុងភ្នំពេញ ដែលជាអតិថិជនដក់ប្រាក់ ដែលគាត់ទាំងពីរជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ហុងដា ស៊េរីឆ្នាំ២០១៧ ក្នុងសប្ដាហ៍ទីមួយ ហើយសម្រាប់អ្នកឈ្នះរង្វាន់ទាំងពីររូបនេះ ក្រុមហ៊ុននឹងធ្វើការប្រគល់រង្វាន់ម៉ូតូ ហុងដា ស៊េរីឆ្នាំ២០១៧ នៅប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស HDTV ក្នុងកម្មវិធីតន្រ្ដីពិសេស ថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០ល្ងាច នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា កម្មវិធីចាប់រង្វាន់នេះក្រុមហ៊ុន នឹងធ្វើការចាប់រង្វាន់ និងប្រគល់រង្វាន់ ដល់អតិថិជនដែលមានសំណាងជា បន្ដបន្ទាប់នាសប្ដាហ៍ក្រោយ តាមរយៈការផ្សាយបន្តផ្ទាល់ នៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស HDTV ក្នុងកម្មវីធីតន្រ្តីពិសេស ថ្ងៃអាទិត្យ វេលាម៉ោង៦៖០០នាទីល្ងាច៕