(ភ្នំពេញ)៖ ក្រុមហ៊ុន អេច.អាយ (H.I) ដែលជាក្រុមហ៊ុនប្រតិបត្តិការលើការធានារ៉ាប់រងអាយុជីវិតមួយនោះ បានចេញសេចក្ដីជូនដំណឹងថា ក្នុងពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងដាក់ចេញនូវសេវាធានារ៉ាប់រងអាយុជីវិតជូនដល់អតិថិជនទូទៅ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងតម្លៃសមរម្យទៅតាមប្រភេទយានយន្ត មានម៉ូតូ និងរថយន្តជាដើម។
ក្រុមហ៊ុន អេច.អាយ បានបង្ហាញពីតារាងតម្លៃសេវាចំនួន៥ ដែលត្រូវទទួលបានសំណងដូចៗគ្នា ទៅតាមករណីដែលបានបែងចែកតាមកម្រិតនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន៖
១៖ ម៉ូតូ ១៧ដុល្លារ ក្នុងមួយឆ្នាំ
២៖ ម៉ូតូសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានចំនួន ២០ដុល្លារ ក្នុងមួយឆ្នាំ
៣៖ រថយន្តធនតូចចំនួន ៧០ដុល្លារ ក្នុងមួយឆ្នាំ
៤៖ រថយន្តធនមធ្យមចំនួន ៨០ដុល្លារ ក្នុងមួយឆ្នាំ
៥៖ រថយន្តធនធំចំនួន ៩០ដុល្លារ ក្នុងមួយឆ្នាំ។
ការដាក់ចេញប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតដូចនេះ គឺក្រុមហ៊ុនចង់ចូលរួមចំណែកជួយគាំពារដល់ជនរងគ្រោះ ដែលគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ លើការចំណាយព្យាបាល និងកាត់បន្ថយភាពអសណ្ដាប់ធ្នាប់ ពេលមានគ្រោះថ្នាក់ចរាចរណ៍ម្ដងៗ៕