Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​សន្ដិសុខម្នាក់ផឹកស្រាស្រវឹង ទៅចាប់រំលោភស្ដ្រីម្នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន

08-08-2017 15:44

(ភ្នំពេញ)៖ បុរសម្នាក់ដែលមានមុខរបរជាសន្ដិសុខ បានផឹកស្រាស្រវឹងជោគជាំ ​ទៅចាប់រំលោភ​​កម្មការិនីបានសម្រេច តែក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅបានខ្លួន។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅរោងចាំដីឡូត៍គ្មានលេខ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលជាសន្ដិសុខនោះ ឈ្មោះ​ ងួន ណារ៉េត ហៅ​រ័ត្ន អាយុ​៣១ឆ្នាំ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជាអ្នករស់នៅជិតគ្នាបានផឹកស្រាស្រវឹង ហើយដើរចូលទៅក្នុងរោងស្នាក់នៅរបស់ជនរងគ្រោះ រួចចាប់ជនរងគ្រោះរំលោភបានសម្រេចម្តង រួចរត់គេចខ្លួន ប៉ុន្ដែពេលនោះជនរងគ្រោះក៏បាន រាយការណ៍ជូនសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់៕