(ភ្នំពេញ)៖ ក្រុមហ៊ុន N.C.X. Company Limited នាថ្មីៗនេះ បានប្រារព្ធការប្រគុំតន្រ្តីដ៏ធំមួយនាទីក្រុងកោះពេជ្រ ដែលមានឈ្មោះ «GEN S STYLE YOUR LIFE»។ ក្នុងកម្មវិធីដ៏ភ្ញាក់ផ្អើលនេះ មានតារាចម្រៀងល្បីៗប្រចាំកម្ពុជា និងប្រទេសថៃ ហើយមានការចូលរួមពី ទស្សនិកជន និងយុវវ័យដែលគាំទ្រដល់ម៉ូតូម៉ាក ហុងដា ប្រមាណជាង ៤០០០នាក់។
ជាមួយកម្មវិធី GEN S STYLE YOUR LIFE ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) មិនគ្រាន់តែផ្តល់ជូននូវភាពរំភើប សប្បាយរីកយរាយប៉ុណ្ណោះទេ ថែមទាំងធ្វើការបង្ហាញនូវ ម៉ូតូ ម៉ាក ហុដា Scoopy i (All New Honda Scoopy i) និង ហុងដា BeAT (New Honda BeAT) ដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាទំនើបគ្រប់ម៉ូឌែលទាំងអស់។ អ្វីដែល ពិសេសបំផុតនោះគឺ ម៉ូតូ ម៉ាក ហុងដា Scoopy i គឺទទួលបាន ការគាំទ្រ និងពេញនិយមបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារតែ Scoopy i ត្រូវបានរចនាឡើងជាមួយនឹងរូបរាង ដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ និងបច្ចេកវិទ្យាទំនើបរបស់ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA)។
គួររំឭកផងដែរថា ក្នុងឆ្នាំនេះ ដោយសារតែមានការគាំទ្រយ៉ាងច្រើន ពីប្រជាជនកម្ពុជាពិសេសពីសំណាក់យុវវ័យ ក្រុមហ៊ុន N.C.X. Company Limited ក៏បានបង្ហាញជូន និងនាំចូលនូវប្រភេទម៉ូតូម៉ាកថ្មីបំផុតមកក្នុង ទីផ្សារប្រទេសកម្ពុជានា សតវត្សរ៍ទី ២១នេះគឺម៉ូតូ ម៉ាក ហុងដា BeAT (New Honda BeAT) ដើម្បីបំពេញតាមសេចក្តីត្រូវការក៏ដូចជាធ្វើឱ្យបែបផែនជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ កាន់តែទំនើប និងទាន់សម័យផងដែរ។
អ្វីដែលធ្វើឱ្យកម្មវិធី GEN S STYLE YOUR LIFE កាន់តែរំភើបនោះគឺអ្នកចូលរួមទាំងអស់នឹងទទួលបានការបើកបរសាកល្បងម៉ូតូ ទំនើបៗរបស់ហុងដា។ លើសពីនេះទៅទៀតក៏នៅមានការលេងហ្គេមសប្បាយៗជាច្រើន។ ជាពិសេសអ្នកចូលរួមទស្សនាទាំងអស់ មានឱកាសឈ្នះរង្វាន់ធំម៉ូតូ ម៉ាក ហុងដា Scoopy i ដ៏ថ្មីទំនើបចំនូន ២ គ្រឿង និងរង្វាន់ជាច្រើនទៀតផងដែរ៕