(ភ្នំពេញ)៖ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្ញើសារអបអរសាទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧-ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
ក្នុងលិខិតអបអរសាទ លោកនាយករដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ បានលើកឡើងថា «ខ្ញុំសូមសម្តែងនូវអំណរសាទរដ៏ស្មោះចំពោះប្រជាជនកម្ពុជា និងអាស៊ានក្នុងឱកាសគម្រប់ខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន នាថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ប្រជាជនអាស៊ានក៏ដូចជាប្រជាជនកម្ពុជា បានកសាងឋានៈមួយ ក្នុងវេទិកាអន្តរជាតិ ដោយជំនះលើភាពផ្សេងៗគ្នា និងបង្កើតសហគមអាស៊ានតែមួយរួមគ្នា។ ខ្ញុំសូមកោតសរសើរពីកិច្ចការទាំងនេះ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ»។
លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ដែរថា កាលពីម្សិលមិញ លោកបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ដោយបានឯកភាពគ្នាថា នឹងបន្តពង្រីកចំណងមិត្តភាពដែលមានពេលបច្ចុប្បន្ននេះ ឲ្យកាន់តែទូលំទូលាយ។
សូមអានលិខិតអបអរសាទររបស់ នាយករដ្ឋមន្ដ្រីជប៉ុន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖