(ភ្នំពេញ)៖ ដើម្បីជួយជំរុញការយល់ដឹង អំពីវិស័យទូរគមនាគមន៍នៅកម្ពុជានោះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្លង់ លេខកូដទូរគមនាគមន៍ នៅកម្ពុជា ដែលដកស្រង់ចេញពី Facebook ផ្លូវការរបស់និយ័តករទូរគមនាគមន៍កម្ពុជា។
លេខកូដ៨៥៥ ជាលេខកូតសំគាល់លេខទូរគមនាគមន៍ នៃប្រទេសកម្ពុជា ដែលទទួលស្គាល់ជាអន្តរជាតិ។
១៖ លេខ ០ ជាលេខកូដតំបន់ឬមាត់ច្រកអន្តរជាតិ សម្រាប់ហៅទូរស័ព្ទឆ្លងតំបន់និងអន្តរជាតិ។
២៖ លេខ ១ ជាលេខកូដខ្លីឬលេខកូដពិសេស សម្រាប់ការហៅទូរស័ព្ទទៅលេខគ្រាអាសន្ននិងសង្រ្គោះបន្ទាន់ និង លេខមាត់ច្រកទូរស័ព្ទអន្តរជាតិតាម VoIP។
៣៖ លេខកូដ ០០ ជាលេខកូដហៅចូលទៅកាន់បណ្តាញអន្តរជាតិ។
៤៖ លេខកូដ ០០១, ០០២, ០០៣, ០០៤, ០០៥, ០០៦, ០០៧, ០០៨ និង ០០៩ ជាលេខកូដស្ថានីយ៍មាត់ច្រកទូរគមនាគមន៍ អន្តរជាតិ (Traditional Gateway) របស់ប្រតិបត្តិករក្នុងស្រុក សម្រាប់ហៅចេញទៅក្រៅប្រទេស។
៥៖ លេខកូដ ១០x ដែល x={0,1,2,3,4,5,6,7,8,9} ជាលេខកូដតេស្តអន្តរជាតិ។
៦៖ លេខកូដ ១១x ដែល x={0,1,2,3,4,5,6,7,8,9} ជាលេខកូដខ្លីឬកូដពិសេស សម្រាប់បម្រើឲ្យសេវាគ្រាអាសន្ន សង្រ្គោះបន្ទាន់ និង សន្តិសុខសាធារណៈ។
៧៖ លេខកូដ ១៤x, ១៥x, ១៦x, ១៧x ជាលេខកូដស្ថានីយ៍មាត់ច្រកអន្តរជាតិ VoIP និង ១៨x, ១៩x ជាលេខកូដ Toll Free និង VoIP។
៨៖ លេខកូដ ០១x, ០៨x, ០៩x ដែល x={0,1,2,3,4,5,6,7,8,9} ជាលេខកូដតំបន់ឬលេខក្បាលកូដទូរស័ព្ទចល័ត របស់ប្រតិបត្តិករនីមួយៗ ដែលផ្តល់សិទ្ធប្រើប្រាស់ដោយរដ្ឋ។
៩៖ លេខកូដ ០២x, ០៣x, ០៤x, ០៥x, ០៦x, ០៧x ដែល x={0,1,2,3,4,5,6,7,8,9} ជាលេខកូដតំបន់ឬខេត្ត សម្រាប់ផ្តល់បណ្តាញ និងសេវាទូរស័ព្ទអចល័ត ឬទូរស័ព្ទតុទាំងប្រើខ្សែទាំងមិនប្រើខ្សែ៕