(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលក្រមសីលធម៌ អាចារ្យខ្មែរវគ្គទី២៥។

កម្មវិធីនេះក៏មានការចូលរួមឧទ្ទេសនាមដោយព្រះឧទ្ទេសាចារ្យឧទ្ទេសាចារ្យចំនួន២០មុខវិជ្ជាធំៗ ស្មើនឹង៦៥ម៉ោង ដើម្បីពង្រឹង និងពង្រីកចំណេះដឹងដល់លោកអាចារ្យ ទូទាំង២៥រាជធានី-ខេត្ត ឲ្យមានច្បាប់គោលរួមគ្នា ក្នុងការអប់រំដល់ ប្រជាពុទ្ធបរិស័ទ ឲ្យប្រកបដោយគុណធម៌ សីលធម៌ រួមចំណែកដល់ការអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាល។

តាមរបាយការណ៍គណ:គ្រប់គ្រងវគ្គ បានឲ្យដឹងថា មកដល់វគ្គនេះយើងបាន២៥វគ្គ ស្មើនឹង៨៧៧០នាក់ នេះជាចំនួនអាចារ្យ ដែលបានបណ្តុះបណ្តាលរួច នឹងបន្តបើកវគ្គបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគោរពប្រណិបត្តិ ប្រពៃណី ទំនៀមទំលាប់ ឲ្យកាន់តែល្អផូរផង់ថែមទៀត៕