(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ក្រសួងការងារថៃបានឲ្យដឹងថា៖
ទី១៖ ទទួលលិខិតស្វ័យប្រកាសពីនិយោជកថៃសរុប ចំនួន១៩៥,២៦៧និយោជក
ទី២៖ ស្រង់ទិន្ន័យពលករបរទេស ដែលមិនទាន់ស្របច្បាប់ សរុបចំនួន ៦៩៤,៦២៩នាក់ ក្នុងនោះពលករកម្ពុជាមានចំនួន ២០៣,៧៣២នាក់ ដែលទាបជាងការប៉ាន់ប្រមាណរបស់ភាគីថៃ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដែលមានរហូតទៅដល់ជាង ៣០ម៉ឺននាក់។
ទី៣៖ ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលមួយ សម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ ត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែង របស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ៕
សេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖