(ភ្នំពេញ)៖ អង្ករកម្ពុជាជាង៣០ម៉ឺនតោន ត្រូវបាននាំចេញទីផ្សារអន្តរជាតិជិត៦០ប្រទេស នៅលើពិភពលោក នៅរយៈពេល៧​ខែ ឆ្នាំ២០១៧នេះ។

យោងតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅរយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបាន៣១៥,៩១៦តោន កើន៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦។

ប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេគឺ៖

១៖ ប្រទេសចិន ៩៧,៧៥២តោន
២៖ ប្រទេសបារាំង ៤២,៣៦តោន
៣៖ ប្រទេសប៉ូឡូញ ២៨,៣៨៦តោន
៤៖ ចក្រភពអង់គ្លេស ២២,១៨៦តោន
៥៖ ប្រទេសហូឡង់ ១៧,៥១១តោន
៦៖ ប្រទេសប៊ែលហ្ស៉ិក ១២,៨៨០តោន
៧៖ ប្រទេសឆែក ១០,៣៤៦តោន
៨៖ ប្រទេសម៉ាឡេស៉ី ៩,៧៤៣តោន
៩៖ ប្រទេសហ្គាបោន (GABON) ៨,៩៥៧តោន។
១០៖ ប្រទេស អ៉ីតាលី ៨,៣១២តោន៕