(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល១០នាក់ និងរបួសធ្ងន់២១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង រថយន្តតូច ៧គ្រឿង, រយន្ដធុនធំ៦គ្រឿង និងកត្តាយានយន្ដ២លើក ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ដ។
សូមបញ្ជាក់ថា រយៈពេល៧ថ្ងៃ ខែសីហា ឆ្នាំ២០១៧នេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៩នាក់ របួសធ្ងន់ចំនួន៦៧នាក់ និងរបួសស្រាលចំនួន៣៥នាក់៕