(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗចំនួន០៦គ្រឿង អត់ពន្ធ នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ការចុះចាប់នេះ ដឹកនាំដោយលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើប នៅថ្ងៃនេះនៅតែមានចំនួនច្រើនដដែល។ មន្រ្តីគយចល័តដដែលរូបនោះ បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើងហើយ ជាពិសេសនឹងធ្វើឲ្យ ឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូលរថយន្តគេចពន្ធ បន្តទៀត។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ ពីសំណាក់កម្លាំង គយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ច ដូចភ្លៀងរលឹម៕