(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា, លោក ហួន លីហួ, លោក ឥន្ទ វុត្ថា រាយការណ៍ ព័ត៌មានទាំងនេះ៖
*ព័ត៌មានជាតិ (Cambodia News)
១៖ តុលាការសម្រេចឃុំខ្លួន លោក ញឹក ប៊ុនឆៃ ជាបណ្តោះអាសន្ន ក្រោយព្រះរាជអាជ្ញាបានចោទប្រកាន់ ចំនួន២បទល្មើស
២៖ ម្ចាស់កាសែត Cambodia Daily អះអាងថា ទទួលបានលិខិតពីអគ្គនាយកដ្ឋានពន្ធដារ អំពីរឿងនៅជំពាក់ពន្ធរដ្ឋ១០ឆ្នាំ
៣៖ ជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន សម្តេចតេជោ គ្រោងពិភាក្សាគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសពីភ្នំពេញ ទៅព្រលានយន្តហោះភ្នំពេញ តម្លៃប្រមាណ ៨០០លានដុល្លារ
៤៖ សម្តេចតេជោ ហ៊ុន សែន ថានឹងបន្តពិភាក្សាជាមួយមេដឹកនាំជប៉ុន ដើម្បីបង្កើនថវិកាអាហារូបករណ៍ ដល់និស្សិតកម្ពុជាសិក្សានៅជប៉ុន
៥៖ តំណាងរាស្រ្ត គណបក្សកាន់អំណាច ប្រតិកម្មចំពោះការប៉ុនប៉ងធ្វើអន្តរាគមន៍ ឱ្យដោះលែងសមាជិកបក្សប្រឆាំង
៦៖ មេសិទ្ធិមនុស្សកម្ពុជា៖ កាសែតបរទេសធំ២ ក៏ទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពផ្សាយព័ត៌មាន នៅកម្ពុជាថា បើកទូលាយជាងប្រទេសមហាអំណាច មួយចំនួនទៀតផងដែរ
៧៖ ថ្ងៃនេះជាយុទ្ធនាការលើកទី៧, លោក ពេជ្រ ស្រស់ អះអាងថា ព្រោះតែគណៈកម្មការមុនមិនបានការ ទើបលោកបើកយុទ្ធនាការរៃអង្គាសថវិកា ជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី
៨៖ រដ្ឋមន្រ្តីការងារ៖ បច្ចុប្បន្នទំហំទឹកប្រាក់ ដែលអាល្លឺម៉ង់ទិញសម្លៀកបំពាក់ពីកម្ពុជា មានជាង១ពាន់លានដុល្លារ ហើយនៅតែបង្កើននាំចូលថែមទៀត
៩៖ ផែនការចុះជួបកម្មករ-កម្មការិនីរបស់សម្តេចតេជោ ហ៊ុន សែន តាមរោងចក្រ ជាការមានទំនាក់ទំនងដោយផ្ទាល់ និងការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបងប្អូនកម្មករកម្មការិនី
១០៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ ក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ាជាង៧០នាក់ ដែលបានដួលសន្លប់ ខណៈកំពុងធ្វើការ បានធូរស្រាលជាបណ្តើរៗហើយ
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «ច្រឡោតយ៉ាងខ្លាំងចំពោះទណ្ឌកម្មថ្មីពី UN» ខណៈចិនប្រាប់ប្អូនម្នាក់នេះ ឲ្យស្ងប់ចិត្តគោរពតាម UN និងគួរធ្វើខ្លួនឲ្យឆ្លាត!
២៖ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ី «ជួបពិភាក្សាគ្នានៅទីក្រុងម៉ានីល ចំពោះមុខសង្គ្រាមការទូត និងទណ្ឌកម្ម»
៣៖ អាជ្ញាធរ អ៉ីស្រាអែល «គ្រោងបិទការិយាល័យ ទូរទស្សន៍ Al Jazeera របស់ កាតា និងដកសិទ្ធិអ្នកសារព័ត៌មាន ទាំងអស់»
៤៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថា «កូរ៉េខាងត្បូងគ្មានភាពស្មោះត្រង់ និងប្រាកដប្រជា» ដូច្នេះមិនចាំបាច់ចង់មក បង្កើតកិច្ចសន្ទនាអ្វីនោះទេ! ៕