Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីជូនដំណឹង! រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសត្រៀមកន្លែងស្នាក់នៅ ជូនសិស្សប្រឡងបាក់ឌុប ដែលមកពីតំបន់ដាច់ស្រយ៉ាល និងជីវភាពខ្វះខាតដោយឥតគិតថ្លៃ

07-08-2017 19:10

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានចេញសេចក្តីជូនដំណឹងចំពោះ សិស្សានុសិស្សដែលរស់នៅតំបន់ឆ្ងាយៗ​ និងមានជីវភាពខ្វះខាត ដែលត្រូវមកប្រឡង សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិ (ប្រឡងបាក់ឌុប) នៅទីរួមខេត្តនោះ សាលាខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចាត់ចែងឲ្យមានការស្នាក់នៅ ដោយឥតគិតថ្លៃ។

នៅក្នុងលិខិតជូនដំណឹងរបស់អភិបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «សូមប្រកាសជូនដំណឹង ដល់មាតាបិតា ឬអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញបត្រមធ្យមសិស្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៧ ឲ្យបានជ្រោបថា ដើម្បីសម្រួលទៅដល់ការស្នាក់អាស្រ័យរបស់ប្អូនៗ ដែលមកពីស្រុកឆ្ងាយៗ មានជីវភាពខ្វះខាត គ្មានលទ្ធភាពជួលកន្លែងស្នាក់នៅ និងគ្មានបងប្អូនញាតិមិត្ត ក្នុងការស្នាក់អាស្រ័យនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក ខេត្ត) បានត្រៀមរៀបចំទីកន្លែង ដើម្បីជួយសម្រួលការស្នាក់នៅរបស់ប្អូនៗ»

សូមអានលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺខាងក្រោម៖