(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសមួយថា ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នឹងជួបជាមួយ លោកស្រីសាស្ត្រចារ្យ Rhona Smith អ្នករាយការណ៍ពិសេសនៃ អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្នាក់ការគណៈកម្មាការសិទ្ធិកម្ពុជា។
ជំនួបជាថ្មីៗនេះ ត្រូវបានធ្វើឡើងស្របពេលដែល លោកស្រីសាស្ត្រចារ្យ Rhona Smith អ្នករាយការណ៍ពិសេសនៃ អ.ស.ប ស្តីពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា បំពេញទស្សនកិច្ចម្តងទៀត នៅក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា នេះគឺជាជំនួបលើកទី២ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ លោកស្រីសាស្ត្រចារ្យ Rhona Smith ដែលមានបំណងស្វែងយល់ពីស្ថានភាពពិតនៃសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិកុមារ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសទាំងស្រុងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖