(ភ្នំពេញ)៖ ហាងកាហ្វេ Amazon បានពង្រីកសាខាថ្មីមួយបន្ថែមទៀតហើយ គឺសាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
ហាងកាហ្វេ Amazon សាខាសាកលវិទ្យាល័យភូមិន្នភ្នំពេញនេះ បានចំណាយទុនប្រមាណជាង៣០ម៉ឺនដុល្លារ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក៏មានការបញ្ចុះតម្លៃ២០ភាគរយផងដែរ ដល់អតិថិជនទាំងអស់ ដែលបានមកអញ្ជើញជាវការហ្វេ Amazon សាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។
ការជ្រើសរើសទីតាំងបើកហាងកាហ្វេ Amazon ក្បែរសាកលវិទ្យាល័យភូមិន្នភ្នំពេញនេះ ជាសាខាថ្មីមួយដែលអមដោយ ទេសភាពស្រស់ត្រកាល មួយវិញទៀតផ្ដល់ភាពងាយស្រួល ដល់និស្សិតក្នុងសាលវិទ្យាល័យ មកជាវការហ្វេផងដែរ។
លោកស្រី ម៉ូនីកា ម្ចាស់ហាង Amazon បានថ្លែងឲ្យដឹងថា ការបើកទីតាំងកាហ្វេ Amazon បានចំណាយទុនប្រមាណជាង៣០ម៉ឺនដុល្លារ ហើយសម្រាប់សាខាថ្មីនេះ យើងសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនព្រោះថា ទីកន្លែងនេះជាទីកន្លែងបណ្ដុំមហាវិទ្យាល័យធំៗនៅក្នុងស្រុក មានកូនសិស្សច្រើន ហើយសង្ឃឹមថា Amazon នៅទីកន្លែងនេះអាចទាក់ទាញអតិថិជនបានច្រើន។
លោកស្រី ម៉ូនីកា បានបញ្ជាក់ថា នេះជាសាខាទី២ហើយ ដែលយើងបានបើក Amazon នៅក្នុងប្រទេសកម្ពុជា ដោយសាខាងទីមួយនៅក្នុងផ្សារទំនើបអ៊ីនអន ជាន់ទី២ និងសាខាទី២គឺនៅក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះតែម្ដង។
លោក ឆាត ឆៃ នាយកទីផ្សាក្រុមហ៊ុនPTT Cambodia បានថ្លែងឲ្យដឹងដែរថា សព្វថ្ងៃនេះ Amazon មានលក់ស្ទើរតែគ្រប់ប្រទេស ដូចជាប្រទេសថៃ, កម្ពុជា, ឡាវ, ភូមា, ហ្វីលីពីន និងប្រទេសជប៉ុន ហើយប្រទេសដែលលក់បានល្អជាគេ គឺប្រទេសកម្ពុជានេះតែម្ដង។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋជាច្រើន បានគាំទ្រកាហ្វេ Amazon ហើយរហូតមកដល់ពេលនេះហាងកាហ្វេ Amazon មានចំនួន៥០សាខាហើយ បូកបញ្ចូលទាំងសាខាសាកលវិទ្យាល័យភូមិន្នភ្នំពេញនេះ មួយទៀតគឺ៥១សាខាហើយ៕