(ភ្នំពេញ)៖ អតិថិជនរបស់បុរីឌឹមេគង្គរ៉ូយ៉ាល់ ពិតជាពេញចិត្តចំពោះក្លឹបហោស៍ដ៏ស្កឹមស្កៃថ្មីសន្លាង ដែលនឹងលេចឡើងក្នុងបុរីដ៏ធំនេះផ្ទាល់ ដោយមានការតុបតែងលម្អពិសេសលើសគេ តាមរចនាបទបែបខ្មែរបុរាណ និងបែបអឺរ៉ុប ក្នុងនោះមានទាំងហាងលក់កាហ្វេ កន្លែងស្ទីម មានស៉តណា កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្ត ដែលចំណាយទឹកប្រាក់សាងសង់ជាង ៣លានដុល្លារអាមេរិក។
ក្លឹបហោស៍ដ៏ស្កឹមស្កៃនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ជាមួយការចំណាយយ៉ាងច្រើន ដើម្បីឲ្យមានលក្ខណៈខុសពីបុរីផ្សេងទៀត។ ការសាងសង់ក្លឹបហោស៍នេះទៀតសោត ក៏មិនមែនជាការធ្វើជំនួញនោះទេ គឺសម្រាប់តែអតិថិជនដែលរស់នៅក្នុងបុរីឌឹមេគង្គរ៉ូយ៉ាល់តែប៉ុណ្ណោះ។
ចំណែកការដាក់លក់បុរីឌឹមេគង្គរ៉ូយ៉ាល់ រហូតមកដល់ពេលនេះ គឺលក់អស់ជាង៩០ភាគរយហើយ។ ជាងនេះទៅទៀត បុរីក៏បានរៀបចំបន្ថែមទៀតទៅលើសួនច្បារ ដែលលាតសន្ធឹងលើផ្ទៃដីជាង២ហិចតា ខណៈផ្ទៃដីបុរីទាំមូលមានទំហំជាង ២០ហិចតា ចំណាយអស់ ១០% ដើម្បីឲ្យបុរីនេះបានទូលំទូលាយ មានដើមឈើច្រើន ហើយក៏មានកន្លែងកម្សាន្តដើរលេងជាច្រើនផងដែរ។
សូមជម្រាបថា ទីតាំងបុរីឌឹមេគង្គរ៉ូយ៉ាល់ គឺជាតំបន់មួយដែលមានសក្តានុភាព ស្ថិតនៅលើផ្លូវ៦A ចម្ងាយប្រហែល៨គីឡូម៉ែត្រពីវត្តភ្នំ និងពីស្ពានជ្រោយចង្វារមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ៕