Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តកំពត បើកលុយគោលនយោបាយជាង៤០០លានរៀល ប្រគល់ជូនមន្ដ្រីនគរបាលចំនួន៧៣នាក់

07-08-2017 15:45

(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានបើកលុយគោលនយោបាយ និងបានប្រគល់ជូនមន្ដ្រីនគរបាល ចំនួន៧៣នាក់ ស្មើនឹងជាង៤០០លានរៀល។

លុយគោលនយោបាយដែលបានបើកនោះ មានមន្ដ្រីនគរបាលចូលនិវត្តន៍ចំនួន៦១នាក់, មរណៈចំនួន ១១នាក់ និងពលីម្នាក់ ដែលទឹកប្រាក់សរុប ៤៤៧,៣៣៣,៤៨០រៀល៕