(ព្រះវិហារ)៖ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញ គ្រឿងញៀន ខុសច្បាប់លើកទី១ តាមអំណាចសាលក្រម សាលដីការបស់តុលាការចំនួន៤ខេត្ត គឺខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់នាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកោះកក់ នៅខេត្តព្រះវិហារ។
ឆ្លៀតក្នុងកាសនោះ លោក អង្គ វង្សវឌ្ឍនា បានថ្លែងថា «គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះ មានតម្លៃជាង១លានដុល្លាអាមេរិក តែតម្លៃនេះមិនថ្លៃជាងសង្គមជាតិរបស់យើងទេ ព្រោះយើងបានកាត់បន្ថយការប្រើប្រាស់ ការជួញដូរដែលបំផ្លាញសង្គមយើង ដូច្នេះសង្គមជាតិរបស់យើង មានតម្លៃថ្លៃជាងនេះទៅទៀត»។
លោក អង្គវង្ស វឌ្ឍនា បានបន្តថា គ្រឿងញៀនដែលយើងដុតបំផ្លាញចោលនៅពេលនេះ បើគិតតម្លៃជាង១លានដុល្លា ក៏ពិតមែនតែវា មិនបានចំណេញអ្វីដល់សង្គមជាតិយើងនោះទេ ហើយការដុតនេះ គឺចង់បង្ហាញឲ្យឃើញថាគ្រឿងញៀន ជាមេរោគមហារីក ដែលពិបាកមើលជា បើយើងបណ្តែតបណ្តោយឲ្យកាន់តែរីកដាលកាន់តែធំឡើងៗ នោះសង្គមជាតិយើង និងត្រូវបំផ្លាញដោយមហារីកនេះ។ ដូច្នេះយើងដុតបំផ្លាញចោលលុយជាង១លានដុល្លារ មែនតែយើងបានចំណេញ ដល់សង្គមជាតិយើងច្រើនណាស់។
លោកបន្តបញ្ហាគ្រឿងញៀនបានក្លាយជា បញ្ហាសកលលោកគ្រឿងញៀនបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជាតិនិមួយៗ មិនថាតូចមិនថាធំនោះទេ ហើយការផលិតគ្រឿងញៀនកាន់តែខ្លាំងឡើងៗ ដែលបង្កក្តីបារម្ភខ្លាំងដល់ ប្រទេសនានាលើពិភពលោក មិនខុសពីប្រទេសនានាដែរ ប្រទេសកម្ពុជា កំពុងតែរងនៅការគំរាមកំហែងពីគ្រោះថ្នាក់នេះ គឺមានការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានលេចចេញនូវសកម្មភាពជាច្រើន ដែលប៉ុនប៉ងយកកម្ពុជាយើង ជាគោលដៅផលិត និងកែច្នៃគ្រឿងញៀនជាបន្តបន្ទាប់៕