(ភ្នំពេញ)៖ ផ្សារទំនើប រតនាផ្លាហ្សា អេន ហូថេល បានរៀបចំកម្មវិធីទទួលបានលុយបន្ថែម និងឈ្នះរង្វាន់ពិសេសៗ ជូនដល់អតិថិជនរបស់ខ្លួន ពិសេសសិស្សានុសិស្ស បុគ្គលិកតាមបណ្ដាក្រុមហ៊ុន ឬស្ថាប័ននានា។ កម្មវិធីនេះធ្វើឡើងចាប់ពីខែសីហានេះតទៅ រហូតដល់ចុងខែធ្នូ ឆ្នំា២០១៧ នៅរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១១ ព្រឹក ដល់ម៉ោង២ល្ងាច ទីតាំងនៅជាន់ទី៣ នៃផ្សារទំនើប រតនា ផ្លាហ្សា អេន ហូថេល។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយផ្សារទំនើប រតនា ផ្លាហ្សា ឧបត្ថម្ភធំដោយក្រុមហ៊ុន ភេសជ្ជៈកូកាកូឡា និង ចូលរួមសហការដោយ ផ្សារទំនើបសូរិយា ផ្សារទំនើបសុវណ្ណា និងក្រុមហ៊ុនឌីជីអ៊ីនធឺណិតផងដែរ។
អំពីលក្ខខណ្ឌងាយៗ ដើម្បីទទួលបានការផ្ដល់ជូនពិសេសនេះ គឺចំពោះសិក្សានុសិស្ស ឬបុគ្គលិកមកពីបណ្ដាក្រុមហ៊ុន ស្ថាប័ននានា ដែលមកទទួលទានអាហារនៅ អាហារដ្ឋាន រតនាផ្លាហ្សា ហើយធ្វើការបង្ហាញជាកាតសិស្ស ឬជាបុគ្គលិកក្រុមហ៊ុន ស្ថាប័នរបស់ខ្លួននឹងទទួលបានទឹកប្រាក់បន្ថែម រហូត ២០% ភ្លាមៗ ដោយគ្រាន់តែចំណាយចាប់ពី២ម៉ឺនរៀល ឡើងទៅ។
កាន់តែពិសេសនៅរាល់ពេលមានការប្រកួតបាល់ទាត់ម្ដងៗ ចំពោះអតិថិជនដែលអញ្ជើញមកទទួលទាន នៅអាហារដ្ឋាន រតនា ផ្លាហ្សា ចំណាយអស់ត្រឹម២ម៉ឺនរៀល ឡើងទៅដូចគ្នានឹងទទួលបាន ភេសជ្ជៈកូកាកូឡា១កំប៉ុង ដោយឥតគិតថ្លៃ និងឱកាសឈ្នះរង្វាន់បណ្ណសាច់ប្រាក់ ៤ម៉ឺនរៀលបន្ថែមទៀតពីកម្មវិធីកំសាន្តៗ ដោយការទស្សន៍ទាយបាល់ទាត់ ដែលរង្វាន់សរុបមានរហូតដល់ទៅ៣,២០០,០០០រៀលឯណោះ៕