(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមប្រកាសផ្លាស់ប្តូរ និងតែងតាំងអភិបាលរង ខេត្តពោធិ៍សាត់ ចំនួន៣រូប ក្នុងនោះលោក សាយ សុជាតិ ត្រូវបានផ្ទេរមកពីអភិបាលរងខេត្តកោះកុង និងលោក គិត សុផា អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានតែងតាំង ជាអភិបាលរងខេត្ត។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីអភិបាលខេត្តពោធិ៍សាត់ ថ្នាកដឹកនាំខេត្ត ថ្នាក់ដឹកនាំតុលាការ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងខេត្តពោធិ៍សាត់ចំនួន៣រូប ក្នុងនោះលោក ពេជ ហន ត្រូវឲ្យទៅបម្រើការងារ នៅក្រសួងមហាផ្ទៃជំនួសដោយលោក សាយ សុជាតិ ពីអភិបាលរងខេត្តកោះកុង និងតែងតាំងលោក គិត សុផា ដែលគេដឹងថាជាអតីត អភិបាលខណ្ឌពោធិ៍សែនជ័យ ជាអភិបាលរងខេត្តពោធិ៍សាត់បន្ថែមម្នាក់ទៀត។