(ភ្នំពេញ)៖ ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បាននាំយកមេដាយសរុប ២២គ្រឿងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំ២០១៧ នៅប្រទេសឥណ្ឌាបានត្រឡប់មកដល់មាតុភូមិវិញ ហើយនាព្រឹកថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០១៧នេះ។
បើតាមលោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ថា កម្ពុជាបានបញ្ជូនអត្តពលិក ១៣នាក់ទៅចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌាដែលចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ដោយឈ្នះមេដាយសរុប បាន២២គ្រឿង រួមមានមេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ៩។
ប្រតិភូ និងអត្តពលិកនឹងត្រូវបានដង្ហែទៅកាន់វិថីធំៗមួយចំនួនទីក្រុងភ្នំពេញដោយមានក្បួនរថយន្ត អមដោយម៉ូតូស ១២គ្រឿងទៅកាន់វិមានឯករាជ្យ បន្ទាប់មកឆ្ពោះទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីសំណេះសំ ណាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ NOCC ទៀតផង៕