(កំពង់ធំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី០៦ ខែសីហានេះ បានអញ្ជើញអុជអូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដ កំពង់ធំ ។
ខណៈនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអុជធូប នៅប្រាសាទជ្រៃ អាស្រមឥសី ប្រាសាទសំបូរ និងប្រាសាទតោ ដើម្បីបួងសួង រំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោកនេះ។ (ទស្សនាកម្មវិធីដូចខាងក្រោម៖)